ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ប៉េ​អឹ​ម​ម្នាក់​បាន​ធ្វើ​អត្តឃាត ដោយ​បាន​យក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង បណ្ដាល​ឲ្យ ស្លាប់ ភ្លាម​ៗ​មួយ​រំពេច​នៅ​ក្នុង​ថ្លុកឈាម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បុរស​ដែល​បាញ់​សម្លាប់​ខ្លួនឯង​នោះ ឈ្មោះ ជា ប៊ុ​ន​ហុង ជាង​៤៣​ឆ្នាំ ជា​មន្ត្រី​បេ​អឹ​ផ្ទៃ​ប្រទេស មាន​ទីលំនៅ​ក្នុងភូមិ កើតហេតុ​ខាងលើ​នោះ ហើយ​បាន​បាញ់​សម្លាប់​ខ្លួនឯង នឹង​កាំភ្លើងខ្លី​ម៉ាក​កា​៥៩ បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង នៅ​ក្នុង​ថ្លុកឈាម ហើយ​មិន​ទាន់​មាន​ប្រភព​ណាមួយ អះអាង​ថា​គាត់​មាន​វិបត្តិ​អ្វី​នៅ​ក្នុង​ចិត្ត​ទើប​រហូត គិត​ខ្លី​បាញ់​សម្លាប់​ខ្លួនឯង​បែប​នេះ​ឡើយ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ប្រពន្ធ​កូន​ជាប់រវល់​ធ្វើ​ការងារ បុរស​នោះ​បាន​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ចំ​ក្បាល​ខ្លួនឯង​មួយ​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​លើ​គ្រែ​លើ​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ូ​លី​ស​ខណ្ឌដង្កោ និង​ប៉ុស្ដិ៍​ព្រៃវែង​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ពិនិត្យ​ជាក់ស្ដែង​ប៉ុន្តែ​មិន​ទាន់​ដឹង មូលហេតុ​នៅឡើយ ។ ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ បាន​ប្រាប់​ប៉ូលិស​ថា គាយ់​អត់​បានដឹង​ថា​ប្ដី​មាន​វិបត្តិ​អ្វី​ដែរ ហើយ​ខណៈ​ពេល​កំពុង​រវល់ គាត់​បានឮ​ស្នូរ​ផ្ទុះអាវុធ ១​គ្រាប់​នៅ​លើ​ផ្ទះ ហើយ​ក៏​បាន​ឡើង​ទៅ​មើលឃើញ​ប្ដី​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ទៅ​ហើយ​៕​យន់ ស៊ី​ថា