ខាត់ សុ​ឃីម ចេញមុខ​កាន់ជើង សារាយ ស​ក្ខ​ណា​

6 Videos

កាលពីពេល​ថ្មីៗ​នេះ សិល្បការិនី​ពហុ​ជំនាញអ្នកនាង ខាត់ សុ​ឃីម បានបង្ហាញ​ពី​ចំណងមិត្តភាព​រវាង​នាង និង ​តារា​សម្ដែង​ជាន់ក្រោយ​ដ៏​មាន​ប្រជាប្រិយភាព និង​ បាន​រៀបការ​ទៅ​នៅ​ទឹកដីអាមេរិក អ្នកនាង សារាយ ស​ក្ខ​ណា ថា​ជា​មនុ​ស្សមាន​ប្រជាប្រិយភាព និង​ បាន​ចាក​ចេញពី​ស្រុកកំណើតទៅ​រស់នៅ​ទឹកដី​ចាយលុយ​ថែមទៀត ។​

ខាត់ សុ​ឃីម ចេញមុខ​កាន់ជើង សារាយ ស​ក្ខ​ណា​

M88

​ខាត់ សុ​ឃីម បាន​ប្រើ​បណ្ដាញ​សង្គម​របស់ខ្លួន សរសេរ​ពី​អារម្មណ៍​យ៉ាង​ហូរហែ​ថា «​អ្នក​អាច​មើល ឃើញ​ការ​សើច​សប្បាយ​របស់​ពួក​ខ្ញុំ ដែលមាន​សំណាង​អាច​ក្លាយទៅជា​មនុស្ស​របស់​ម​ហា​ជន ពិត ជា​ទេវតា​ប្រទាន​អោយនូវ​អ្វីៗ​ដែល​មនុស្ស​ជាច្រើន​ប៉ងប្រាថ្នា ស​ក្ខ​ណា គឺជា​មនុស្ស​មាន​ប្រជាប្រិយភាព ទោះ​នាង​បាន​ចាក​ចេញពី​ស្រុកកំណើត ទៅ​រស់នៅ​ស្រុក​ចាយលុយ តែ​នាង​នៅតែ​មិន​ឆ្មើងឆ្មៃ ដូច​អ្នកខ្លះ មហាមិត្ត​ជាទីគោរព តើ​អ្នកណា​ជា​ប្រិយមិត្ត​នាង​ខ្ញុំ​ទាំងពីរ​ខ្លះ​?» ។​

ខាត់ សុ​ឃីម ចេញមុខ​កាន់ជើង សារាយ ស​ក្ខ​ណា​

​តាមរយៈ​សារ​ដ៏​ហូរហែ ខ្លឹមសារ​ផ្ដោត​សំខាន់​ដែល ខាត់ សុ​ឃីម ចង់បង្ហាញ​នោះ គឺ «​ស​ក្ខ​ណា បើ​ទោះ​ទៅ​រស់នៅ​ស្រុក​ចាយលុយ ក៏​នាង​នៅតែ​ជាម​នុស្ស​មិន​ឆ្មើងឆ្មៃ​ដូច​អ្នកខ្លះ ឬ​មានន័យថា ស​ក្ខ​ណា នៅតែ​មិន​ប្រកាន់ខ្លួន តម្លើងឫក ឬ​ធ្វើ​មិន​ស្គាល់ មិនដឹង​មិន​ឭ ចំពោះ​អ្នកសិល្បៈ​ដូចគ្នា ពិសេស​រៀមច្បង អ្នក​រួម​ជំនាន់ និង​អ្នកជំនាន់ក្រោយ ដូច​តារា​មួយចំនួន ដែល​ក្រោយពេល​បាន​ខ្ពស់ ភ្លេច​អ្នកសិល្បៈ មិត្តភក្ដិ​ដែល​ធ្លាប់​លំបាក​ជាមួយគ្នា​ជាដើម​» ។​

ខាត់ សុ​ឃីម ចេញមុខ​កាន់ជើង សារាយ ស​ក្ខ​ណា​

​សូមបញ្ជាក់ថា សិល្បការិនី​ទាំងពីរ ខាត់ សុ​ឃីម និង​សារាយ ស​ក្ខ​ណា ជា​សិល្បការិនី​រៀមច្បង និង​សិស្ស​ប្អូន ព្រោះតែ ខាត់ សុ​ឃីម បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មុន ស​ក្ខ​ណា ហើយ​សម្រាប់ ទំនាក់ទំនង​រវាង​អ្នកសិល្បៈ​ទាំងពីរ​នេះ ក៏មាន​ភាពស្និទ្ធស្នាល នឹង​ប្រៀបបាន​ដូចជា​ក្រុមគ្រួសារ​តែ មួយ​ថែម​ទៀតផង ៕ ខេមរា​

ខាត់ សុ​ឃីម ចេញមុខ​កាន់ជើង សារាយ ស​ក្ខ​ណា​

ខាត់ សុ​ឃីម ចេញមុខ​កាន់ជើង សារាយ ស​ក្ខ​ណា​