បឹងកេតអង្គរ រកបាន ៣ពិន្ទុយ៉ាងស្រួច ក្រោយលត់ស៊ីម៉ាក់ ៧-០ មុននេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់ បឹងកេតអង្គរ បានឡើងឈរកំពូល តារាងជាបណ្ដោះអាសន្ន នៃពានលីកកំពូល កម្ពុជាហើយ ក្រោយលត់ក្រុម មជ្ឈមណ្ឌលកំចាត់ មីនកម្ពុជា (ស៊ីម៉ាក់) ដោយលទ្ធផល ៧-០ ក្នុងជំនួបជើងទី១ នៅលើទីលាន ពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ ការប្រកួតមុននេះ ។

៣ពិន្ទុក្ដៅៗ ដែលក្រុមបឹងកេត ទើបទទួលបានមុននេះ គឺធ្វើសម្រេចដោយ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ៣គ្រាប់ម្នាក់ឯង នៅនាទីទី២៦, ៥៦ និងនាទីទី៥៣ ។ រីឯមិត្តរួមក្រុមកីឡាករ Omogba រកបាន ២គ្រាប់ នៅនាទីទី១៨ និងនាទីទី៧៤ ខណៈកីឡាករខ្សែប្រយុទ្ធជនជាតិជប៉ុន Kazuka និងខ្សែការពារ ហុង ផេង ក៏រកបានម្នាក់ ១គ្រាប់ នៅនាទីទី៦០ និងនាទីទី៩០ផងដែរ ។

ជ័យជម្នះពេលនេះ បានធ្វើឲ្យអតីតក្រុមជើង ឯកលីកកំពូលកម្ពុជា កាលពីឆ្នាំ២០១២នេះ ឡើងឈរកំពូលតារាង បណ្ដោះអាសន្ន ដោយមាន ៩ពិន្ទុពេញក្នុងដៃ បន្ទាប់ពីឆ្លងកាត់ប្រកួត មិនស្គាល់ពាក្យចាញ់ ឬស្មើ ។ ចំណែកក្រុមស៊ីម៉ាក់ បានរក្សាចំណាត់ថ្នាក់លេខ៥ ក្នុងតារាងដដែល ដោយមាន ៣ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងផុត ៣ប្រកួតដូចគ្នា ឈ្នះ១ និងចាញ់ ២ប្រកួត ៕

បឹងកេតអង្គរ រកបាន ៣ពិន្ទុយ៉ាងស្រួច ក្រោយលត់ស៊ីម៉ាក់ ៧-០ មុននេះ

បឹងកេតអង្គរ រកបាន ៣ពិន្ទុយ៉ាងស្រួច ក្រោយលត់ស៊ីម៉ាក់ ៧-០ មុននេះ