រដ្ឋាភិបាល​ផ្លាស់​​ប្តូរ​​​តួនាទី​​​​គ្នា​ទៅវិញ​​ទៅមក​​រវាង​​​​ក្រសួង​​​បរិស្ថាន​​​​និង​​​ក្រសួង​​កសិកម្ម​​​​

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្លាស់ប្តូរ​កាតព្វកិច្ច​គ្នា​ទៅវិញទៅមក រវាង​ក្រសួងបរិស្ថាន​និង​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ។ នេះ​បើតាម​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ង​ទី៤ ខែ​មិនា​នេះ។

ខ្លឹមសារ​នៃ​អនុក្រឹត្យ បានសម្រេច​កែសម្រួល​តួនាទី​របស់​ក្រសួងបរិស្ថាន ​និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពាក់ព័ន្ធ​នឹង​ការ​គ្រង់​គ្រង​តំបន់​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​សេដ្ឋកិច្ច និង​ការគ្រប់គ្រង​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ ព្រមទាំង​ជលផល។

អនុក្រឹត្យ​នេះ បាន​កំណត់ថា តំបន់​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់ ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួងបរិស្ថាន ត្រូវដាក់​ឲ្យ​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទវិញ។

ចំណែកឯ តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ រួមទាំង​ជលផល​ទាំងអស់ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន វិញ៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​