វឌ្ឍនាកា រកបាន​បី​គ្រាប់​ក្នុង​ជ័យជម្នះ ៧-០ របស់​បឹងកេត​លើ​ស៊ីម៉ាក់​

ចាន់ វឌ្ឍនាកា រកបានបីគ្រាប់ឲ្យ​បឹងកេត​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បន្ត​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​នៅ​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៧-០ របស់​បឹងកេត​អង្គរ លើ​ស៊ីម៉ាក់​យូ​ណាយ​ធី​ត នា​ល្ងាច​ថ្ងៃ​សុក្រ​ទី​៤ ខែមីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ម្ចាស់​ស្បែកជើង​មាស និង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​មុន ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ជាប់ៗ​គ្នា (​នាទី​២៦, ៤៦ និង​៥២ ) សម្រាប់​បឹងកេត​អង្គរ បន្ទាប់ពី​ខ្សែបម្រើ​នី​ហ្សេ​រី​យ៉ា Paul Omogba បើកឆាក​គ្រាប់​ទីមួយ​នៅ​នាទី ទី​១៨ ។ ខ្សែបម្រើ​ជប៉ុន Tatsuta Kazuki រកបាន​មួយ​គ្រាប់ ខណៈ​ការប្រកួត​ដំណើរការបាន​មួយ​ម៉ោង ហើយ​នៅ​នាទី ទី​៧៤ Omogba បន្ថែម​បាន​មួយ​គ្រាប់​ទៀត​។​

​ទោះបីជា Samuel Gbenga ធ្វើ​មិនបាន​សម្រេច​នូវ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី នៅ​នាទី ទី​៧៩ ខ្សែការពារ ហុង ផេង បានធ្វើការ​ប្រកួត​បញ្ច​ប់​ក្នុង​លទ្ធផល​នៃ​ជ័យជម្នះ ៧-០ នៅក្នុង​នាទី​បន្ថែម ហើយក៏​ជា​ជ័យជម្នះ​ដ៏​បំផុត​ផងដែរ បើ​ប្រៀបធៀប​ទៅនឹង​ការប្រកួត​មុនៗ ។​

​ខណៈដែល​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ មិនទាន់មាន​លទ្ធផល​នៃ​ការប្រកួត​របស់​ពួកគេ បឹងកេត​អង្គរ​ឡើងឈរ​លេខ​មួយ​បណ្តោះអាសន្ន​ដោយមាន​៩​ពិន្ទុ​ពេញ ខណៈ ចាន់ វឌ្ឍនាកា រកបាន​គ្រាប់​បញ្ចូល​ទី​សរុប​៦​គ្រាប់ នាំមុខ​ខ្សែប្រយុទ្ធរ​វ៉ាន់ដា Atuheire Kipson របស់​ព្រះខ័ន​រាជ​ស្វាយរៀង និង​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Okereke Timothy របស់​ស៊ីម៉ាក់ ចំនួន​២​គ្រាប់​។​

​ឈ្នះ​មួយ​ប្រកួត និង​ចាញ់​ពីរ​ប្រកួត នាំ​ឲ្យ​ស៊ីម៉ាក់​រក្សាខ្លួន​នៅ​ពាក់កណ្តាល​តារាង​ដោយមាន​៣​ពិន្ទុ​នៅក្នុង​ដៃ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​