សាលា​ទាហាន​មួយ​នៅ​ឥណ្ឌា ឲ្យ​បេក្ខជន​ស្លៀក​តែ​ខោស្លីប​ក្នុងពេល​ប្រឡង​

​ដើម្បី​ទប់ស្កាត់​ការលួចចម្លង សាលា​យោធា​មួយ​ដែល​ស្ថិតក្នុង​ក្រុង Muzaffarpur រដ្ឋ Bihar ប្រទេស​ឥណ្ឌា បាន​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ដោះ​សម្លៀកបំពាក់ និង​ទុក​តែ​ខោស្លីប នាពេល​ប្រឡង​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Indian Express​។

​រូបថត​មួយ​សន្លឹក បានបង្ហាញ​ពី​សកម្មភាព​ប្រឡង​របស់​សិស្ស​ជាង​១១៥០​នាក់ អង្គុយ​ប្រឡង​កណ្តាលវាល ដោយ​ស្លៀក​តែ​ខោស្លីប​។ ប្រភពពី​ការិយាល័យ​យោធា​តំបន់ Army Regional Office (ARO) បាន​ឲ្យ​ដឹងថា បេក្ខជន​ទាំងនោះ ត្រូវបាន​តម្រូវ​ឲ្យ​ដោះ​សម្លៀកបំពាក់​ចេញ ដើម្បី​ទប់ស្កាត់​ការលួចចម្លង ខណៈ​មេ​ប្រយោគ​មានការ​ពិបាក​ក្នុងការ​គ្រប់គ្រង​។​

​លោក V S Godhara ប្រធាន​តំបន់ ARO បាន​ថ្លែងប្រាប់ The Indian Express ថា វិធានការ​នេះ គឺ​ដើម្បី​ធានា​ឲ្យ​បាន​ពី​សុក្រឹតភាព​នាពេល​ប្រឡង ជាពិសេស​ទប់ស្កាត់​ការ​លួចលាក់​ឯកសារ​ផ្សេងៗ ។ បេក្ខជន​ជាច្រើន​អះអាងថា ពួកគេ​មិនបាន​ដឹង​មុន​នោះឡើយ​អំពី​វិធានការ​នេះ​។​

​មន្ត្រី​ដឹកនាំ​ការប្រឡង​បាន​អះអាងថា មាន​បេក្ខជន​១១៥៩ ចូលរួម​ប្រឡង​លើ​វិញ្ញាសា​សំណេរ​កាលពី​ថ្ងៃអាទិត្យ ដោយ​បែងចែក​ទៅតាម​ជំនាញ​ទូទៅ លេខាធិការ និង​បច្ចេកទេស ហើយ​ការធ្វើ​តេ​ស្តិ៍​សុខភាព និង​រាងកាយ បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១២ ខែកុម្ភៈ​កន្លងមក​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​