លោក អ៊ុក ស៊ុយ សម្រេចចិត្ត ចាកចេញពី គណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ

ភ្នំពេញ៖ លោក អ៊ុក ស៊ុយ អគ្គលេខាធិការ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៦នេះ បានសម្រេចចិត្ត ចាកចេញពី គណបក្សដោយមិនបាន បញ្ជាក់ពីមូលហេតុ។

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុក ឃ្មុំសង្គមប្រជាធិបតេយ្យ បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា " លោក អ៊ុក ស៊ុយអគ្គលេខាធិការ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានសរសេរលិខិត លាលែងចេញពីគណបក្ស រួចរាល់អស់ហើយ កាលពីរសៀលថ្ងៃទី ៤ ខែ មីនានេះ ដោយឡែកចំពោះ មូលហេតុដែលចាកចេញ នោះមិនបានពាក់ព័ន្ធ ជាមួយខ្ញុំទេ (លោក ម៉ម សូណង់ដូ) គាត់គ្មានទំនាស់ អ្វីជាមួយខ្ញុំទេ"។

ជុំវិញនឹងបញ្ហានេះ លោក អ៊ុក ស៊ុយ អគ្គលេខាធិការ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នេះថា លោកពិតជាចាកចេញពី គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ហើយមានសមាជិក អចិន្ត្រៃយ៍ជាច្រើនរូបទៀត ក៏នឹងចាកចេញផងដែរ។

លោក អ៊ុក ស៊ុយ ក៏បានបញ្ជាក់ទៀតថា "ខ្ញុំបានចាកចេញ ពីគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ តាំងពី ២ រសៀលថ្ងៃទី០៤ ខែមីនានេះ ហើយនៅថ្ងៃស្អែក ខ្ញុំនឹងផ្សព្វផ្សាយ លិខិតជាផ្លូវការ"។

គួរបញ្ជាក់ថា លោក អ៊ុក ស៊ុយកាលពីថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ ២០១៥ បានសម្រេចចិត្ត ចាកចេញពីគណបក្ស សង្គ្រោះជាតិដោយគ្មាន ការអឡោះអាល័យ មករួមរស់នយោបាយ ជាមួយគណបក្ស សំបុកឃ្មុំសង្គម ប្រជាធិតេយ្យ៕

លោក អ៊ុក ស៊ុយ សម្រេចចិត្ត ចាកចេញពី គណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ