លោក អាន់​វ៉ារ ងាក​ទៅ​ចាប់ដៃ​លោក​មហា​ធៀ ដើម្បី​ប្រឆាំង​លោក ណា​ជីប

​មេដឹកនាំ​បក្សប្រឆាំង​ម៉ាឡេស៊ី​លោក អាន់​វ៉ារ អ៊ីប្រាហ៊ីម ដែល​កំពុងតែ​ស្ថិតនៅក្នុង​ពន្ធនាគារ បាន​ថ្លែង គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ ក្នុងការ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ចុះ​ចេញពី​ដំណែង​។ នេះ គឺជា​រឿង​មួយ​ដ៏​ឲ្យ​ភ្ងា​ក់​ផ្អើល​ក្នុង​នយោបាយ​ម៉ា​ឡេ ស៊ី ដ្បិត​មេដឹកនាំ​បក្សប្រឆាំង​និង​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទាំងពីរ​រូបនោះ គឺជា​អតីត​គូសត្រូវ​នឹង​គ្នា​។

​ពី​ពន្ធនាគារ លោក អាន់​វ៉ារ អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅ​ថ្ងៃទី​០៣ ខែមីនា បានប្រកាស​គាំទ្រ គោលជំហរ​របស់​ក្រុម​សង្គម​ស៊ីវិល បក្សនយោបាយ និង​គ្រប់​មជ្ឈដ្ឋាន​ដែល​រួមទាំង​លោក មហា​ធៀ មហាម៉ាត់ (Mohathir Mohamad) ផងដែរ​នោះ ក្នុងការ​ទម្លាក់​លោក​ណា​ជីប រ៉ា​ហ្សា​ក់ (Najib Nazak) ចេញពី​តំណែង​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Sydney Morning Herald​។​

​លោក អាន់​វ៉ារ បាន​សង្កត់ធ្ងន់ថា វា​ដល់ពេល​ហើយ​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​ដើម្បី​ក្រោកឈរ​ទាំង អស់​គ្នា និង​ទុក​រឿង​គំនុំ​បុគ្គល​ដោយឡែក​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ដដែល​ដែល​បាន​ដក ស្រង់​សម្តី​លោក អាន់​វើ​រដែ​រថា « យើង​ត្រូវ​រួមដៃគ្នា​ដើម្បី​បង្កើត​នូវ​មធ្យោបាយ​ថ្មី​មួយ​ដើម្បី​សង្គ្រោះ​ប្រ ជា​ជាតិ​របស់​យើង​»​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការប្រកាស​គាំទ្រ​របស់លោក អាន់​វ៉ារ ទៅកាន់​លោក មហា​ធៀ គឺជា​រឿង​ចាស់ទុំ​មួយ​របស់​អ្នកនយោបាយ ពោលគឺ​ដូច​បានបញ្ជាក់ លោក បាន​ទុក​រឿង​គំនុំ​ឯកជន​ដោយ ឡែក ហើយ​ងាក​មក​ចាប់ដៃគ្នា​ដើម្បី​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប ដែល​កំពុងតែ​រង​នូវ​ការ រិះគន់​ខ្លាំង​រឿង​ពុករលួយ​។ នៅ​ឆ្នាំ​១៩៩៨ ក្នុងពេលដែល​លោក​មហា​ធៀ ជា​នាយករដ្ឋមន្ត្រី លោក បាន​បង្ខំ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី អាន់​វ៉ារ ចុះ​ចេញពី​តំណែង និង​ថែមទាំង​មាន​កាត់ទោស​លោក ពីបទ​រួមភេទ​ជាមួយ​មនុស្ស​ដូចគ្នា​ទៀតផង​។ 

​សូម​រម្លឹក​ផងដែរ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​កាន់អំណាច​យូរ​ជាងគេ​លោក មហាម៉ាត់ មហា​ធៀ បានសម្រេច​ដើរចេញ​ពី​បក្ស​កាន់អំណាច​ម៉ាឡេស៊ី​(UMNO) ព្រោះ​ជម្លោះផ្ទៃក្នុង​បក្ស​រីក​កាន់តែ​ធំ​។ លោក មហា​ធៀ ចោទថា បក្ស​កាន់អំណាច​បានក្លាយ​ជាប​ក្ស​របស់​នាយករដ្ឋមន្ត្រី​លោក ណា​ជីប រ៉ា​ហ្សា​ក់ ដោយ​លោក​យក​បក្ស​មក​ការពារ​អំពើពុករលួយ​របស់ខ្លួន​ថែមទៀត​។​

​យ៉ាងណាក៏ដោយ វា​អាចជា​យឺត​បន្តិច​ក្នុង​ប្រកាស​ចូលរួម​គ្នា​រវាង​មេដឹកនាំ​បក្សប្រឆាំង​លោក អាន់​វ៉ារ ជាមួយនឹង​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ​។ នោះ​ក៏​ព្រោះតែ​នៅពេលនេះ លោក អាន់​វ៉ារ កំពុងតែ​ស្ថិត នៅក្នុង​ពន្ធនាគារ​ដែល តុលាការ​ម៉ាឡេស៊ី កាត់ទោស​ពន្ធ​ធនាគារ​រយៈពេល ៥​ឆ្នាំ លើ​បទល្មើស​រួមភេទ​ជាមួយគ្នា​នឹង ជំនួយការ​ប្រុស​របស់ខ្លួន​ដែល​បាន​ប្រព្រឹត្ត​តាំងពី​ឆ្នាំ​២០០៨៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​