Q&A : ឥឡូវ​តម្រូវការ​ផ្លូវភេទ​របស់​នាង​ខ្ញុំ​ចេះតែ​ខ្សោយ​ទៅៗ តើ​បណ្តាលមកពី​អ្វី ?

6 Videos

សំណួរ ៖ នាង​ខ្ញុំ និង ស្វាមី​បានរួម​រស់​ជាមួយគ្នា​ប្រមាណ​ជាង ២ ឆ្នាំ​មកហើយ។នាង​ខ្ញុំជា​ស្ត្រី​ម្នាក់​ដែល មាន​តម្រូវការ​ផ្លូវភេទ​ខ្លាំង​ស្ទើរតែ​រាល់ថ្ងៃប៉ុន្តែ​ឥឡូវនេះ​តម្រូវការ​ផ្លូវភេទ​របស់នាង​ខ្ញុំ​បាន​ថយចុះ​ច្រើន​ ពោលគឺ​ប្រមាណ​ជា​ពីរដង​ក្នុង​មួយ​សបា្តហ៍​តែប៉ុណ្ណោះ ។ រឿង​សំខាន នោះ​គឺ​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា ពេលខ្លះ​ទ្វារមាស​ដូចជា​រលុងហើយ​ពេលខ្លះ​ដូចជា​តឹង​ណែន​ល្អ។ តើ​បញ្ហា​នេះ​វា​អាច​កើត​ដោយសារ តែ​ឥឡូវនេះនាង​ខ្ញុំ​ឡើង​ទម្ងន់​ឬ​យ៉ាងណា ? នាង​ខ្ញុំ​មាន​កម្ពស់ ១៦៨ សង់ទីម៉ែត្រ និង មាន​ទម្ងន់ ៦៥ គីឡូក្រាម ។

​ចម្លើយ ៖ ទម្ងន់ និង កម្ពស់​របស់​អ្នក​សម​មាត្រ​គ្នា​ធម្មតា​ទេចំណែកឯ​បញ្ហា​ដែល​អ្នក​លើកឡើងថា ដំបូងៗ​មាន​តម្រូវការ​ផ្លូវភេទ​ស្ទើរ​រាល់​ថ្ងៃនោះត្រង់ចំណុច​នេះ​ចាត់ទុកថា​ជា​រឿង​ធម្មតា​របស់​គូ​ស្វាមី​ថ្មីថ្មោង ។ ដោយឡែក​ពេលខ្លះ​អ្នកមាន អារម្មណ៍​ថា​ទ្វារមាស​រលុងហើយ​ពេលខ្លះ​មាន​អារម្មណ៍​តឹង​ណែន​ធម្មតា ប្រសិនបើ​តម្រូវការ​ផ្លូវភេទ​របស់​អ្នកមាន​ខ្លាំង​វា​នឹងមាន​ទឹករំអិល​ចេញមក​ច្រើនទើប​ទ្វារមាស​មើលទៅ​ហាក់ដូច​ជាមាន ការរីកមាឌ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​រលុង ។ ដូច្នេះដើម្បី​បង្កើន​ភាព​តឹង​ណែន​ដល់​ទ្វារមាស​ចូរ​អ្នក​ព្យាយាម​ប្រឹង​ខ្ជឹប​ទ្វារមាស​ពេលទំនេរៗ ឬពេល​កំពុងតែ​រួមភេទ​ក៏​អាច​ប្រឹង​ខ្ជឹប​បានដែរ ដោយ​ប្រឹង​ខ្ជឹប​ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ នៅទីណា​ក៏​អ្នក​អាចធ្វើ​បានដែរគ្មាន​អ្នកណា​ដឹងថា​អ្នក​កំពុងតែ​ធ្វើ​អ្វី​ទេ ៕​

M88