ឆយី រាងចាល នឹងមនុស្សប្រុសងាក មកស្រលាញ់ស្រីដូចគ្នា

ភ្នំពេញៈ តារាសម្តែងដែលមានកូនអត់ប្តី នាង ឆយី ថ្មីៗ នេះបានរំលេច សារមួយ ដែលធ្វើឲ្យមហាជនមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបាន ប្រកាសក្តែងៗថា ចង់ងាកមក ចាប់ផ្តើមស្នេហា ជាមួយមនុស្សស្រី ដូចគ្នាវិញ ព្រោះថានាងបាន ចំណាយពេល ខូចចិត្តច្រើន ដោយសារមនុស្សប្រុស ទើបធ្វើឲ្យនាងរាងចាលបែបនេះ។

តាមរយៈសារខ្លីដែល តារាសម្តែងធ្មេញជំពឹស នាង ឆយី បានសរសេរ បង្ហោះយ៉ាងខ្លី ដោយភ្ជាប់មក ជាមួយរូបថតនាង និងនារីម្នាក់ដែលថើបគ្នា ដោយនាងបានសរសេរថា « ខូចចិត្តឡើងបែកស្លុយ... ស្រលាញ់ស្រីវិញ មានអារម្មណ៍ថា...កក់ក្តៅ ស្រួលចិត្ត ស្រួលខ្លួន...យាយទៅស្រួលគ្រប់យ៉ាងច្ចឹងម្មង »  ។

ក្រោយពីតារាសម្តែងសាច់សរខ្ចីរូបនេះ បានប្រកាសបែបនេះបាន ធ្វើឲ្យមហាជនជាច្រើន មានការងឿងឆ្ងល់ និងប្លែកចិត្ត ថាហេតុអីបាន ជានៅសុខៗ នាងបង្ហាញសារបែបនេះ ឫមកពីនាងមាន ការឈឺចាប់ខ្លាំង ដោយសារតែបុរសម្នាក់ (ឪពុកកូននាង) ទើបធ្វើឲ្យនាង មានអារម្មណ៍ ឈឺចាប់ខ្លាចរអា និងប្រុសៗ រហូតលែងចង់ប៉ង ស្នេហ៍មនុស្សប្រុស ទៀតហើយ ជាដើមហេតុធ្វើឲ្យនាង ងាកមកស្រលាញ់ស្រី ដូចគ្នាវិញបែបនេះ ។

ពាក់ព័ន្ធនឹងសាររបស់ តារាសម្តែងនាង ឆយី បែបនេះ គេហទំព័រ Looking TODAY បានទាក់ទងទៅនាង ដើម្បីសាកសួរថា តើការបង្ហាញ សារបែបនេះ ជាការពិតឫគ្រាន់ តែចង់ឲ្យ ទស្សនិកជនមាន ការចាប់អារម្មណ៍ ប៉ុន្តែយើងមិនអាចទាក់ទង ទៅនាងបានទេ នៅថ្ងៃទី៤ ខែមីនា ខាងមុខនេះ ៕