ជំងឺបួនយ៉ាង ដែលធ្វើឲ្យ រមាស់ស្បែកក្បាល

ជំងឺបួនយ៉ាង ដែលធ្វើឲ្យ រមាស់ស្បែកក្បាល

 ការដែលមានអាការៈ រមាស់ស្បែកក្បាល បានក្លាយទៅជារឿងមួយ គួរឲ្យសាំចិត្តបំផុត ព្រោះវាអាចប៉ះពាល់ ដល់ជីវិតរស់នៅ និងបណ្តាលឲ្យសក់ជ្រុះច្រើនទៀត។ ទោះបីជាយ៉ាងនេះក្តី តើអ្នកមានដឹងទេថា វាគឺជារោគសញ្ញា របស់ជំងឺណាមួយ? ការរមាស់ស្បែកក្បាល អាចជាសញ្ញានៃជំងឺមួយ ក្នុងចំណោមជំងឺខាងក្រោមនេះ។

ជំងឺទឹកនោមផ្អែម
ជំងឺប្រភេទនេះ អាចបង្កជាបញ្ហាច្រើនដល់ស្បែក ព្រោះវានឹងធ្វើឲ្យស្បែក ឆាប់ចាស់ជាងធម្មតា  ហើយអ្នកជំងឺ នឹងកើតជាអង្គែរស្បែកក្បាល ព្រមទាំងស្ងួតស្បែកក្បាល និងនាំឲ្យទៅជារមាស់ជាប់។ តាមរយៈការគ្រប់គ្រង ជំងឺទឹកនោមផ្អែមបានល្អ ការរមាស់ នឹងបាត់ទៅវិញដោយខ្លួនឯង។

ជំងឺរើម
នេះជាករណីដ៏កម្រណាស់ដែល មេរោគបង្កជំងឺរើម អាចរាលដាលដល់ស្បែកក្បាល បើសិនជាមានដំបៅ កើតនៅលើមុខ។ ជំងឺនេះ ច្រើនតែកើតមានលើខ្នង និងទ្រូង ប៉ុន្តែ បើសិនជាវារាលដាលដល់ស្បែកក្បាល ដោយសារកើតដំបៅលើមុខ វាពិតជាអាចបង្កឲ្យមានការឈឺចាប់ និងរមាស់ខ្លាំងណាស់។ ជំងឺរើម បង្កឡើងដោយវីរុស ដែលធ្វើឲ្យស្បែករមាស់ ហើយកើតជាពងបែក។ បើសិនជាវាកើតលើស្បែកក្បាល វាក៏បណ្តាលឲ្យទំពែកក្បាលបានដែរ។

ស្រែងស្បែកក្បាល
ជំងឺប្រភេទនេះ គឺធ្វើឲ្យរមាស់ខ្លាំង និងអាចនាំឲ្យកើតអង្គែរ ជ្រុះសក់ និងក្រហមលើស្បែកយ៉ាងធ្ងន់ធ្ងរបើសិនជាអ្នកបន្ត អេះស្បែកក្បាលទៀត។ វាត្រូវការការព្យាបាលដោយថ្នាំលាប Steroid និងថ្នាំលាបផ្សេងៗទៀត។ ដោយសារតែវាជាជំងឺស្បែករ៉ាំរ៉ៃ ដូច្នេះ ស្បែកក្បាល នឹងត្រូវការពេលវេលាយូរ លើការព្យាបាល។

ជំងឺ Alopecia
នេះគឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ហើយក៏ជាជំងឺមួយ ដែលធ្វើឲ្យសក់ជ្រុះដ៏កម្រមួយផងដែរ ដែលវាកើតឡើងលើឬសសក់ និងបង្កជាសម្លាកលើស្បែកក្បាល។ ជំងឺនេះ នឹងធ្វើឲ្យសក់ជ្រុះទាំងអស់តែម្តង។ អ្វីដែលសំខាន់ គឺវាធ្វើឲ្យរមាស់ស្បែកក្បាលខ្លាំងណាស់៕