សុខ សោម៉ាវត្តី ចាប់ដៃគូជាមួយ ជា សុវណ្ណនរាហ៍ ថតរឿង «៣០ថ្ងៃ» ឲ្យផលិតកម្មមហាហង្ស ជាភាពយន្តបែបភ័យរន្ធត់ និងកំប្លែង

ភ្នំពេញ៖ ក្រោយពីផលិតកម្ម មហាហង្ស បានទទួលជោគជ័យ និងការគាំទ្រខ្លាំង ទៅលើការថតខ្សែភាពយន្ត ដាក់បញ្ចាំង នៅតាមភាពយន្តនានា រួចមក នៅព្រឹកមិញនេះ ខាងផលិតកម្មបានសម្រេចចិត្ត ក្រុងពាលីថតភាពយន្តខ្នាតធំមួយរឿងទៀត ដើម្បីតម្រូវទៅតាមទីផ្សារ និងការគាំទ្រ មានចំណងជើងថា «៣០ថ្ងៃ» ដែលជាប្រភេទរឿង ដែលមានគ្រប់រសជាតិ ដូចជា ខ្មោចព្រាយបិសាច ភ័យរន្ធត់ តក់ស្លុត កំប្លុកកំប្លែង និងក្រមិចក្រមើម តាំងពីដើមរហូតដល់ចប់ ខុសប្លែកពីរឿងមុនៗរបស់ផលិតកម្ម ដែលធ្លាប់តែផលិតរឿងបែបមនោសញ្ចេតនា ។

ក្នុងពិធីក្រុងពាលី ភាពយន្តដែលមានចំណងជើងថា «៣០ថ្ងៃ» នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ   ត្រូវបានគេសង្កេតឃើញថា មានវត្តមានតារាសម្ដែង និងក្រុមការងារថតជាច្រើននាក់ បានចូលរួម ក្នុងនោះតារាសម្ដែង ដែលទទួលបានតំណែងជាតួឯកក្នុងរឿងនេះ បានទៅលើលោក ជា សុវណ្ណនរាហ៍ ដែលត្រូវសម្តែងជាតួអង្គឈ្មោះ ប៊យ និងតួឯកស្រី គឺអ្នកនាង សុខ សោម៉ាវត្តី ដើរជាតួអង្គឈ្មោះ អេន ជែល ។

ភាពយន្តរឿង «៣០ថ្ងៃ»បាននិយាយ អំពីដំណើរដើមទង របស់ក្រុមហ៊ុនមួយ ដែលបានមកជួលផ្ទះក្នុងតម្លៃថោក ប៉ុន្តែម្ចាស់ផ្ទះបានប្រាប់ថា បើក្រុមហ៊ុននេះ អាចដំណើរការអាជីវកម្មរបស់ខ្លួន បានលើសពី៣០ថ្ងៃ ពោលឲ្យតែឈានចូលដល់៣១ថ្ងៃ ម្ចាស់ផ្ទះនឹងប្រគល់ឲ្យក្រុមហ៊ុននេះ បន្តអាជីវកម្មរហូតដល់ទៅ ៥ឆ្នាំ ។ លើសពីនេះ អ្វីដែលពិសេសទៅទៀតនោះ គឺម្ចាស់ផ្ទះបានបើកដៃឲ្យម្ចាស់ក្រុមហ៊ុន ដែលជាកំឡោះសង្ហារូបនោះ តាមញ៉ែកូនក្រមុំរបស់ខ្លួនឲ្យបានទៀតផង ហើយបើញ៉ែបាន និងត្រូវរ៉ូវគ្នា ម្ចាស់ផ្ទះនឹងលើកឲ្យម្ចាស់ក្រុមហ៊ុន នោះទៀតផង ។

នៅក្នុងសាច់រឿងនេះ បានសរបញ្ជាក់ឲ្យឃើញ ពីមូលហេតុដែលម្ចាស់ផ្ទះ សម្រេចបែបនេះ ព្រោះថាផ្ទះនេះ មានខ្មោចរស់នៅមួយគ្រួសារ មិនព្រមទៅចាប់ជាតិអ្វីទាំងអស់ ហើយម្ចាស់ផ្ទះចង់លក់ ឲ្យទៅនរណាផ្សេងក៏មិនបាន ។ ហេតុដូច្នេះម្ចាស់ផ្ទះ ចង់សាកទៅលើម្ចាស់ក្រុមហ៊ុន ដែលទើបមកពីបរទេសមួយនេះ ដើម្បីចង់ដឹងថា តើពួកគេមានវិធីសាស្រ្តអ្វី ក្នុងការកំចាត់ខ្មោច ចេញពីផ្ទះនេះ ហើយក៏ក្នុងបំណងផ្សាសាច់ផ្សាឈាម ជាមួយគ្នាទៀតផង ។

ទោះជាយ៉ាងណា ក្នុងដំណាក់កាលនៃការ បើកអាជីវកម្មលក់ស្រោមអនាម័យ របស់ក្រុមហ៊ុនមកពីបរទេសខាងលើ បានជួបប្រទះនូវអហ្ភូតហេតុជាច្រើន មានទាំងភាព ភ័យរន្ធត់ ព្រលឹងចុងសក់ និងកំប្លែងលាយឡំគ្នា ។ ប៉ុន្តែចុងក្រោយ ដោយសារតែមានគ្រូបង្ក្រាបខ្មោច ដ៏ចម្លែកម្នាក់ប្រាប់ថា ខ្មោចទាំងនោះខ្វះមនោសញ្ចេតនា ទើបពួកគេប្រើយ័ន្តប្លែក និងវិធីកម្ចាត់ពិសេសមួយ ទើបខ្មោចទាំងនោះ ព្រមទៅចាប់ជាតិបានសម្រេច ហើយពួកគេក៏បានស្នាក់នៅគម្រប់៣០ថ្ងៃឆ្លងចូល៣១ថ្ងៃ សម្រេចតាមលក្ខខណ្ឌ របស់ម្ចាស់ផ្ទះ យ៉ាងសុខសាន្ត ។

តាមរយៈភាពយន្តខាងលើនេះ ម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានបង្ហាញពីភាពជឿជាក់ថា លោកមានជំនឿចិត្តថា ទទួលជោគជ័យខ្ពស់ និងមិនធ្វើឲ្យអ្នកគាំទ្រ ខកបំណងឡើយ ព្រោះទាំងផ្ទៃរឿង តួសម្ដែង ទីតាំង និងបច្ចេកទេសថត ត្រូវបានសម្រិតសម្រាំងយ៉ាងល្អ ហើយផ្ដោតសំខាន់លើគុណភាព ជាចំបង ដើម្បីឲ្យភាពយន្តខ្នាតធំមួយនេះ មានភាពទាក់ទាញ អ្នកទស្សនាច្រើន ៕