រដ្ឋាភិបាលប្រកាសរើសមន្ត្រីបន្ថែម​ជិត ៣ម៉ឺន​នាក់

លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុង​ឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាល​កម្ពុជា ប្រកាសជ្រើសរើស​មន្ត្រីរាជការ​បន្ថែម​ជិត ៣ម៉ឺន​នាក់ ដើម្បី​បម្រើ​ការងារ​នៅតាម​ក្រសួង​និង​ស្ថាប័ន​នានា។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ ចុះផ្សាយ​នៅ​ថ្ងៃទី១៨ ខែកុម្ភៈ។

យោងតាម​ផែនការ​ជ្រើសរើស​ក្របខណ្ឌ​ថ្មី​រាជរដ្ឋាភិបាល ប្រកាស​ជ្រើសរើស​មន្ត្រីរាជការ​ចំនួន ២៩០២០នាក់ ដើម្បី​ផ្តល់ជូន​គ្រប់​ក្រសួង​និង​ស្ថាប័នផ្សេង។ ស្ថាប័ន​ដែល​កំពុង​ត្រូវការ​មន្ត្រីរាជការ​បន្ថែម​នោះ គឺ ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួង​និង​រដ្ឋលេខាធិការ​ទាំង ២៨, គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ភេរវកម្ម, អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ការជ្រើសរើស​មន្ត្រី​ខាង បែង​ចែកជា៥ប្រភេទ គឺ​មន្ត្រីរាជការ​ស៊ីវិល​ចំនួន ៧៦៨៤នាក់, មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន ៩៩៦១នាក់,បុគ្គលិក​អណ្តែត​ចំនួន ៨៩៥៣នាក់, ឧ​ទ្យា​នុ​រក្ស​ចំនួន៩៦០នាក់ និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ផ្នែក​ពុទ្ធិក ចំនួន ១៤៦២នាក់៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​