សមាជិក​​​​​​ក្រុម​​​ជួញ​​​ដូរ​​​​​​ថ្នាំ​​​ញៀន​​​ក្នុង​​​គុក​​​ត្រូវ​​​​​​តុលាការ​​​ចោទ​​​ពី​​​បទ​​​​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​

មេ​​​ធាវី​​​មួយ​​​រូប​​​បាន​​​និយាយ​​​ថា អ្នកទោស​​​ប្រាំនាក់​​​​​​ដែល​​​គេ​​​ជឿ​​​ថា​​​កំពុង​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀន​​​​​​ដ៏​​​ធំ​​​​​​ពី​​​ក្នុង​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​​​​ត្រូវ​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​​​​ចោទ​​​ពី​​​បទ​​​ថ្មី​​​ គឺ​​​​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ​​​ត្រឹម​​​តែ​​​រយៈ​​​ពេល​​​​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ក្រោយ​​​ពី​​​អ្នក​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ម្នាក់​​​​​​​​​ត្រូវ​​​ចាប់​​​​​​ខ្លួន​​​បាន​​​ដោយ​​​មាន​​​​​​​​​មេតំហ្វេតាមីន​​​១៣​​​គី​​​ឡូក្រាម។

ក្រុម​​​មន្ត្រី​​​និយាយ​​​ថា ជន​​​សង្ស័យ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀនឈ្មោះ ឌី ធូរ៉ា អាយុ​​​៣២​​​ឆ្នាំ​​​​​​ដែល​​​ត្រូវ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ចាប់​​​ខ្លួន​​​​​​​​​បាន​​​នៅ​​​ក្បែរ​​​ស្ពាន​​​ជ្រោយ​​​ចង្វា​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ​​​ក៏​​​ត្រូវ​​​ចោទ​​​​​​​​​ដែរ។​​​​​​

លោក ប៉ាន សុភាព នាយ​​​ការិយាល័យ​​​ប្រឆាំង​​​​​​គ្រឿង​​​ញៀន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្រុង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​ជា​​​ករណី​​​ធំ​​​បំផុត។ គ្រឿង​​​ញៀន​​​សរុប​​​​​​គឺ​​​​​​មេតំហ្វេតាមីន​​​ប្រហែល​​​១៣​​​គី​​​ឡូ​​​ក្រាម”។​​​

នាយ​​​រង​​​ការិយា​​​ល័យ​​​របស់​​​លោក សុភាព គឺ​​​លោក ទៀង ករុណា បង្ហាញ​​​ឈ្មោះ​​​អ្នក​​​ទោស​​​​​​ថា​​​ ស៊ិន រដ្ឋា និង​​​សួន សៅ ជា​​​ជន​​​ជាតិ​​​ខ្មែរ យាំង លាង  ជន​​​ជាតិ​​​វៀត​​​ណាម និង​​​ សាមូអែល អេមិឆិ អូកេកេ និង​​​បុរស​​​ចុង​​​ក្រោយ​​​គឺ​​​មាន​​​ឈ្មោះ​​​ហៅ​​​ក្រៅ​​​ថា ​​​បាហ្សា ជា​​​ជន​​​ជាតិ​​​នី​​​ហ្សេ​​​រីយ៉ា។​​​

លោក ទេព បញ្ញា មេធាវី​​​ការ​​​ពារ​​​ក្តី​​​លោក លាង បាន​​​មាន​​​ប្រសាសន៍​​​ថា  ចៅ​​​ក្រម​​​ស៊ើប​​​អង្កេត លោក ឃី ឆៃ បាន​​​ចោទ​​​ជន​​​សង្ស័យ​​​ទាំង​​​៦​​​នាក់​​​​​​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ។

​​​មេធាវី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​ពួក​​​គេ​​​ត្រូវ​​​ចោទ​​​ពី​​​បទ​​​ជួញដូរ​​​គ្រឿង​​​ញៀន។ កូន​​​ក្តី​​​ខ្ញុំ​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​​​​ព្រៃ​​​ស​​​វិញ ប៉ុន្តែ​​​​​​ខ្ញុំ​​​មិន​​​ដឹង​​​អំពី​​​ជន​​​សង្ស័យ​​​ផ្សេង​​​ទៀត​​​ទេ”។​​​​​​

កាល​​​ពី​​​​​​ថ្ងៃ​​​ព្រហស្បតិ៍ លោក អេង ហ៊ី អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​​​​ទោស​​​ប្រាំ​​​​​​នាក់​​​បាន​​​ស្ថិត​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេត​​​​​​អស់​​​រយៈ​​​ពេល​​​មួយ​​​ខែ ហើយ​​​ពួក​​​គេ​​​បាន​​​ណែនាំ​​​លោក ធូរ៉ា តាម​​​ទូរស័ព្ទឲ្យ​​​​​​ចែក​​​ចាយ​​​ថ្នាំ​​​ញៀន​​​ឲ្យ​​​អ្នក​​​ទិញ​​​នៅ​​​ក្នុង​​​​​​ក្រុង។​​​​​​

លោក អូកេកេ អាយុ​​​៣៤​​​ឆ្នាំ​​​បាន​​​ឡើង​​​សវនាការ​​​កាល​​​ពី​​​ដើម​​​ខែ​​​មុន​​​ជាមួយ​​​ប្រពន្ធ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​របស់​​​គាត់​​​​​​ពី​​​បទ​​​ប៉ុនប៉ង​​​​​​រត់​​​ពន្ធ​​​ហេរ៉ូ​​​អ៊ីន​​​​​​ទម្ងន់​​​១,៥​​​គី​​​ឡូ​​​ក្រាម​​​​​​ទៅ​​​កាន់​​​ប្រទេស​​​អូស្ត្រា​​​លី។​​​

​​​ប្រពន្ធ​​​របស់​​​គាត់​​​ឈ្មោះ ហូ ធីញូធុយ អាយុ​​​២៦​​​បាន​​​សារ​​​ភាព​​​ថា​​​ បាន​​​ផ្ញើ​​​​​​កញ្ចប់​​​​​​តាម​​​ប្រៃសណី​​​យ៍​​​​​​ទៅ​​​ក្រៅ​​​ប្រទេស​​​​​​តាម​​​សំណើ​​​មិត្ត​​​ភក្តិ​​​ម្នាក់​​​ឈ្មោះ  ស៊ុននី​​​ ប៉ុន្តែ​​​បាន​​​និយាយ​​​ថា អ្នកស្រី​​​មិន​​​បាន​​​ដឹង​​​ថា​​​​​​ កញ្ចប់​​​នោះ​​​មាន​​​គ្រឿង​​​ញៀន​​​ទេ ចំណែក​​​ឯ​​​លោក អូកេកេ បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​កញ្ចប់​​​​​​នោះ ឬ​​​ទំនាក់​​​ទំនង​​​​​​ប្រពន្ធ​​​គាត់​​​​​​ជាមួយ​​​ស៊ុននីទេ។​​​​​​

យោង​​​តាម​​​ព្រះ​​​រាជ​​​អាជ្ញា​​​រង លោកស្រី ស៊ឺ វណ្ណនី ឲ្យ​​​ដឹង​​​ថា សាល​​​ក្រម​​​ទាក់​​​ទង​​​នឹង​​​រឿង​​​ក្តី​​​នេះ​​​​​​ត្រូវ​​​​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ព្រហស្បតិ៍ ប៉ុន្តែ​​​​​​ចៅក្រម​​​ជំនុំ​​​ជម្រះ​​​បាន​​​ពន្យារ​​​ពេល​​​ការ​​​ប្រកាស​​​នោះ ដោយ​​​សារ​​​តែ​​​លោក​​​រវល់​​​កែ​​​វិញ្ញាសា​​​ប្រឡង​​​ចៅក្រម​​​។​​​

លោក យឿន ថន​​​រ័ត្ន ប្រធាន​​​រដ្ឋ​​​បាល​​​ពន្ធនាគារ​​​ប៉េ​ហ្ស៊ី ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ទទួល​​​​​​ជន​​​សង្ស័យ​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​កាល​​​ពី​​​ល្ងាច​​​ម្សិល​​​មិញ។​​​

លោក ថនរ័ត្ន បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​បាន​​​ទទួល​​​បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​បី​​​នាក់​​​នៅ​​​ម៉ោង​​​៥​​​កន្លះ”។​​​ ប្រធាន​​​រដ្ឋ​​​បាល​​​ពន្ធនាគារ​​​ប៉េ​ហ្ស៊ី​​​រូប​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​​​​ថា ​​​ហេតុ​​​អ្វី​​​ក៏​​​លោក រដ្ឋា និង​​​​​​លោក សៅ មិន​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​​​​វិញ​​​ទេ៕រើន​​​

 

The post សមាជិក​​​​​​ក្រុម​​​ជួញ​​​ដូរ​​​​​​ថ្នាំ​​​ញៀន​​​ក្នុង​​​គុក​​​ត្រូវ​​​​​​តុលាការ​​​ចោទ​​​ពី​​​បទ​​​​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​ appeared first on ខេមបូឌា ដេលី.