រថយន្តដឹកសាំងក្រុមហ៊ុន ថារី ពាណិជ្ជ បុករថយន្តដឹកដំឡូង លើស្ពានគីស្សូណា ក្រឡាប់ផ្ញារជើង បាក់បង្កាន់ដៃស្ពាន និងខូចខាតរថយន្ត ៨គ្រឿងទៀត ស្ទះចររាចរណ៍ពេញមួយយប់

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នេះ គ្រោះថ្នាក់ចរាចរមួយ នៅលើស្ពានគីស្សូណា រវាងរថយន្តដឹកសាំង និងរថយន្ត ដឹកដំឡូងបានបង្កឲ្យបាក់បង្កាន់ដៃស្ពានក្រឡាប់ផ្ញារជើងរថយន្តដឹកដំឡូង និង រថយន្ត៨គ្រឿងរងការខូចខាតនិងបង្ករអោយមានកកស្ទះចររាចរណ៍មួយយប់។

       មន្ត្រីប៉ូលីសចររាចរណ៍បានអោយដឹងថា នៅត្រើយខាងកើតស្ពាន មានពីធី មង្គលការកូនប្រុស-ស្រី លោក កែវ វណ្ណះ ប្រធានសុខាភិបាលខេត្តត្បូងឃ្មុំ បាន បង្ករកកស្ទះចររារចរ រាប់ម៉ោង លុះ វេលាខាងលើ ស្រាប់តែ​រថយន្ត​ធុន​យក្ស​ដឹក​ដំឡូង​​មួយ​គ្រឿង​ពេញ​សណ្តោង​រ៉ឺ​ម៉កនិងរថយន្តដឹកសាំងក្រុមហ៊ុនថារី ពាណិជ្ជ បុកគ្នា បណ្តាលរថយន្តដឹកដំឡូង ក្រឡាប់ផ្ញារជើងរាយប៉ាយដំឡូងពេញ លើ ស្ពាន រថយន្តដឹកប្រេងបុកបង្កាន់ដៃស្ពានគីហ្ស៊ូណាបាក់ជាច្រើនម៉ែត្រ សំណាង ល្អរថយន្តមិនបាន ធ្លាក់ចុះក្រោម និងរួចក៍បានរេចង្កូត បុករះរថយន្ត៧គ្រឿង ផ្សេងទៀតខូចខាតយ៉ាងដំណំ ព្រមទាំងស្ទះចររាចរណ៍រាប់ម៉ោង មិនទាន់ដោះ ស្រាយបាន។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរ​២​នាក់ ម្នាក់​ជា​អ្នក​បើករថយន្ត​ដឹក​សាំង និង​ម្នាក់​ទៀត​ជា​អ្នក​បើករថយន្ត​ដឹក​ដំឡូងបញ្ជូនមកស្នង ការ នគរបាលខេត្ត៕

រថយន្តដឹកសាំងក្រុមហ៊ុន ថារី ពាណិជ្ជ  បុករថយន្តដឹកដំឡូង លើស្ពានគីស្សូណា ក្រឡាប់ផ្ញារជើង បាក់បង្កាន់ដៃស្ពាន និងខូចខាតរថយន្ត ៨គ្រឿងទៀត ស្ទះចររាចរណ៍ពេញមួយយប់ រថយន្តដឹកសាំងក្រុមហ៊ុន ថារី ពាណិជ្ជ  បុករថយន្តដឹកដំឡូង លើស្ពានគីស្សូណា ក្រឡាប់ផ្ញារជើង បាក់បង្កាន់ដៃស្ពាន និងខូចខាតរថយន្ត ៨គ្រឿងទៀត ស្ទះចររាចរណ៍ពេញមួយយប់ រថយន្តដឹកសាំងក្រុមហ៊ុន ថារី ពាណិជ្ជ  បុករថយន្តដឹកដំឡូង លើស្ពានគីស្សូណា ក្រឡាប់ផ្ញារជើង បាក់បង្កាន់ដៃស្ពាន និងខូចខាតរថយន្ត ៨គ្រឿងទៀត ស្ទះចររាចរណ៍ពេញមួយយប់ រថយន្តដឹកសាំងក្រុមហ៊ុន ថារី ពាណិជ្ជ  បុករថយន្តដឹកដំឡូង លើស្ពានគីស្សូណា ក្រឡាប់ផ្ញារជើង បាក់បង្កាន់ដៃស្ពាន និងខូចខាតរថយន្ត ៨គ្រឿងទៀត ស្ទះចររាចរណ៍ពេញមួយយប់