ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

 រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១០និង៤៥នាទី យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន យុវជនពីរនាក់ពីបទរក្សាទុកគ្រឿងញៀន ។ ហេតុការណ៍នេះ បានកើតឡើងនៅទល់មុខ សាលាយេវស៊ូ ផ្លូវ៥៩៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទទួលគោក ។

ក្នុងយុទ្ធនាការឆែកឆេរអាវុធ និងជាតិស្រវឹង ក្រោមការសហការរវាងនគរបាលចរាចរផ្លូវគោក និងសមត្ថកិច្ចមូលដ្ឋាន បានត្រួតពិនិត្យ និងរកឃើញសារធាតុញៀន ពិជនសង្សយ័ខាងលើទី១ឈ្មោះ ឈួ វីរៈ អាយុ២០ឆ្នាំ ជាជាងសំណង់ ស្នាក់នៅម្ដុំពោចិនតុង និងម្នាក់ទៀតឈ្មោះ លី ឆេង អាយុ២៨ឆ្នាំ ជាជាងប៉ះកង់ ស្នាក់នៅ ម្ដុំទួលសង្កែ ផ្លូវជាសុផារ៉ា ។

នៅមុនពេលកើតហេតុ ជនសង្សយ័ទាំងពីរខាងលើ ជិះម៉ូតូត្រឡប់មកពីដើរលេងនៅសូរិយាម៉ល ស្រាប់តែមកដល់កន្លែងកើតហេតុ សមត្ថកិច្ចបានធើការឆេកឆេរ ក៏ប្រទះឃើញថ្នាំញៀន១កញ្ចប់តូច តែអ្នកទាំងពីរបានបញ្ជាក់ថា ថ្នាំញៀននេះមិនមែនជារបស់ខ្លួនទេ ។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើរួចមក សមត្ថកិចបានបញ្ជូនអ្នកទាំងពីរ ទៅកាន់ប៉ុស្ដិ៍នគរបាលទឹកល្អក់១ ខណ្ឌទួលគោកដើម្បីធ្វការដោះស្រាតទៅតាមផ្លូវច្បាប់ ។