បទ​សម្ភាសន៍​ VOA៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​កម្ពុជា​គួរ​​រៀន​​​ពី​ករណី​វិវាទ​ដោះ​លេខ​កូដ​ iPhone នៅ​អាមេរិក ​

បទ​សម្ភាសន៍​ VOA៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​កម្ពុជា​គួរ​​រៀន​​​ពី​ករណី​វិវាទ​ដោះ​លេខ​កូដ​ iPhone នៅ​អាមេរិក ​

លោក ចាប ចិត្រា និស្សិត​​ថ្នាក់​បណ្ឌិត​ផ្នែក​សារគមនាគមន៍​មហាជន​ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា Mass Communication នៅ​សាកលវិទ្យាល័យ Ohio រដ្ឋ Ohio សហរដ្ឋ​អាមេរិក នៅ​ការិយាល័យ​ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​ផ្តល់​បទ​សម្ភាសន៍​អំពី​សន្តិសុខ​និង​សិទ្ធិ​ឯកជន​ក្នុង​​យុគ​សម័យ​អ៊ីនធឺណិត។ (សឹង សុផាត/VOA)លោក ចាប ចិត្រា និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​សារគមនាគមន៍​មហាជន​ នៅ​សាកលវិទ្យាល័យ Ohio សហរដ្ឋ​អាមេរិក ថ្លែង​ថា ដំណោះ​ស្រាយ​គឺ​ត្រូវ​មាន​ការ​ចូលរួម​ពី​សាធារណៈជន។ វ៉ាស៊ីនតោន—

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែល​ផលិត​ទូរស័ព្ទ iPhone កំពុង​មាន​វិវាទ​ផ្លូវ​ច្បាប់ជាមួយ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI ដោយ​ក្រុមហ៊ុន​នេះ​មិន​ព្រមធ្វើ​តាមការ​ទាមទារ​របស់​រដ្ឋាភិបាលអាមេរិក​ ​ឲ្យជួយ​ដោះ​លេខ​កូដសម្ងាត់​នៃ​ទូរស័ព្ទ iPhone របស់​ភេរវករដែល​បាន​សម្លាប់​មនុស្ស១៤​នាក់​នៅ​រដ្ឋ​ California កាល​ពីខែ​ធ្នូ​ឆ្នាំ​២០១៥។

លោក ចាប ចិត្រា និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​សារគមនាគមន៍​មហាជន​ (Mass Communication) នៅ​សាកលវិទ្យាល័យ Ohio សហរដ្ឋ​អាមេរិក ថ្លែង​ប្រាប់​លោក សឹង សុផាត នៃ VOA ក្នុង​បទ​សម្ភាសន៍​មួយ​ថា ដំណោះ​ស្រាយ​គឺ​ត្រូវ​មាន​ការ​ចូលរួម​ពី​សាធារណៈជន ហើយ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​កម្ពុជា​គួរ​តាមដាន​រឿង​ក្តី​នេះ​ដើម្បី​រៀនសូត្រ​អំពី​សារៈសំខាន់​នៃ​ការ​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួននិង​ឯកជនភាព។ សូម​ប្រិយមិត្ត​ទស្សនា​បទសម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៖

បទ​សម្ភាសន៍​ VOA៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​កម្ពុជា​អាច​រៀនសូត្រ​ពី​ករណី​វិវាទ​ដោះ​លេខ​កូដ​ iPhone នៅ​អាមេរិក ​

បទ​សម្ភាសន៍​ VOA៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​កម្ពុជា​អាច​រៀនសូត្រ​ពី​ករណី​វិវាទ​ដោះ​លេខ​កូដ​ iPhone នៅ​អាមេរិក ​i

|| 0:00:00

X

 

សូម​ប្រិយមិត្ត​រង់​ចាំ​ទស្សនា​បទ​សម្ភាសន៍​នេះជា​វីដេអូនៅ​លើ​គេហទំព័រ VOA khmer.voanews.com និងទំព័រ Facebook.com/voakhmer នៅពេល​ខាង​មុខ។