Sanchez ថា​កីឡាករ Arsenal លេង​ដូច​មិន​ចង់​ឈ្នះ​ពាន BPL

Alexis Sanchez បាន​រិះគន់​ថា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​នៅ Arsenal លេង​ហាក់​ដូចជា​គ្មាន​សេចក្តី​ស្រេកឃ្លាន ចង់​ឈ្នះ​ពាន Premier League ទាល់​តែ​សោះ។

 

Sanchez ថា​កីឡាករ Arsenal លេង​ដូច​មិន​ចង់​ឈ្នះ​ពាន BPL

 

ការ​លើក​ឡើង​ដូច្នេះ​បន្ទាប់​ពី Arsenal ទទួល​បរាជ័យ​២​ដង​ផ្ទួនៗ​នៅ Premier League ក្រោម​ថ្វី​ដៃ Manchester United និង Swansea ធ្វើ​ឲ្យ​ពួកគេ មាន​គម្លាត​៦ពិន្ទុ​ក្រោម​ក្រុម​កំពូល​តារាង Leicester។

 

ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈីលី​បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​គិត​ថា Arsenal អាច​ឈ្នះ Premier League ជាមួយ​នឹង​ធនធានកីឡាករ​ដែល​មាន​សព្វ​ថ្ងៃ ប៉ុន្តែ​យើង​នៅ​ខ្វះ​ម្យ៉ាង​គឺសេចក្ដី​ស្រេក​ឃ្លាន​ចង់​បាន​ពាន។ ពួក​យើង​មិន​សូវ​ជឿជាក់ លើ​ខ្លួន​ឯង​ថា​នឹង​ឈ្នះ​ជើងឯក”។

 

Arsenal នឹង​ត្រូវ​មាន​ការ​ប្រកួត​ដ៏​ធំ London derby ជាមួយ Tottenham ដើម្បី​បន្ត​ក្ដី​​សង្ឃឹម​ប្រជែង​តំណែងជើងឯក​របស់​ខ្លួន​នៅ​ថ្ងៃសៅរ៍​នេះ​ ខណៈ​ការ​ប្រកួត Premier League នៅ​សល់​តែ​១០សប្ដាហ៍​ទៀតប៉ុណ្ណោះ​៕

 

ចុចអាន៖ Bale ចូល​ហ្វឹកហាត់​បាន​វិញ​ ​ក្រោយ​របួស​ជិត​២​ខែ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal