អាមេរិក កូរ៉េខាងត្បូង ចាប់ផ្ដើមកិច្ចចរចា ដាក់ពង្រាយប្រព័ន្ធ ការពារគ្រាប់មីស៊ីល

សេអ៊ូល៖ យោងតាមប្រភព ពីក្រសួងការពារជាតិ កូរ៉េខាងត្បូង បានឲ្យដឹងថា ក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នៅរៀសល ថ្ងៃសុក្រនេះ បានចាប់ផ្ដើមដំណើរការ ជាមួយក្រុមការងាររួម ក្នុងកិច្ចចរចា ស្តីពីការដាក់ពង្រាយ ប្រព័ន្ធការពារប្រព័ន្ធ កម្រិតខ្ពស់នៃគ្រាប់កាំ ជ្រួចមីស៊ីល របស់អាមេរិក ក្នុងប្រទេសកូរ៉េខាងត្បូង ប្រយោជន៍ ដោះស្រាយ ការចំពោះគំរាមកំហែង នុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា កិច្ចពិភាក្សាផ្លូវការនេះ ធ្វើឡើងបន្ទាប់ ពីប្រទេសចិន និងរុស្ស៊ី បានបង្ហាញការ ប្រឆាំងទៅនឹង ការដាក់ ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីលនេះ នៅកូរ៉េខាងត្បូង ដោយលើកឡើងពី ការព្រួយបារម្ភ សម្រាប់ផលប្រយោជន៍ ជាយុទ្ធសាស្រ្ត និងសន្តិសុខក្នុង តំបន់របស់ពួកគេ។

ដោយឡែកកូរ៉េខាងត្បូង បានលើកឡើងថា ការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ី របស់អាមេរិកគឺផ្តោត សំខាន់តែលើប្រទេសកូរ៉េ ខាងជើងទេ និងថាការដាក់ ពង្រាយរបស់ខ្លួន គឺជាបញ្ហាមួយ ដែលនឹងត្រូវបាន ដោះស្រាយបាន នៅក្នុងលក្ខខណ្ឌដើម្បី បម្រើផលប្រយោជន៍ សន្តិសុខជាតិ៕

អាមេរិក កូរ៉េខាងត្បូង ចាប់ផ្ដើមកិច្ចចរចា ដាក់ពង្រាយប្រព័ន្ធ ការពារគ្រាប់មីស៊ីល