អគ្គិភ័យ បានឆាបឆេះ ព្រៃនិងគុម្ពត្រែង នៅខណ្ឌជ្រោយចង្វា ខណៈនៅខណ្ឌពោធិ៍សែនជ័យ អគ្គិភ័យបានឆាបឆេះ រថយន្តសាំង ក្រុមហ៊ុនតេលា

ភ្នំពេញ៖ ក្រោយពីបានពន្លត់ អគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋ នៅខណ្ឌ៧មករា មិនបានប៉ុន្មានផង អគ្គិភ័យបានផ្តើមឆាបឆេះ ពីរករណីទៀត មួយករណីឆេះព្រៃ និងគុម្ពត្រែងក្នុងខណ្ឌជ្រោយចង្វា និងមួយករណីទៀតឆេះរថយន្តសាំងរបស់ក្រុមហ៊ុន កម្ពុជាតេលា នៅក្នុងខណ្ឌពោធិ៍សែនជ័យ នៅម៉ោងប្រមាណ៩៖២០នាទី យប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោងប្រមាណ៩៖២០នាទី ភ្លើងបានឆេះព្រៃ និងគុម្ពត្រែង ក្នុងខណ្ឌជ្រោយចង្វា ភ្លាមនោះដែរ កម្លាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច រួមទាំងក្រុមពន្លត់អគ្គិភ័យ បានចុះទៅជួយអន្តរាគមន៍ ដើម្បីបង្ការកុំរាលដាល ដល់ភូមិដា្ឋនប្រជាពលរដ្ឋ។

សេចក្តីរាយការណ៍ ក៏បានបញ្ជាក់បន្ថែមទៀតថា នៅម៉ោប្រមាណ៨៖៤០នាទី ដដែលនោះ នៅខណ្ឌពោធិ៍សែនជ័យមានករណីឆេះ រថយន្តដឹកសាំងរបស់ ក្រុមហ៊ុន កម្ពុជាតេលា ស្ថិតនៅចំណុចផ្សារអង្គរ ក្នុងសង្កាត់ចោមចៅ ប៉ុន្តែបន្ទាប់ពីមានកិច្ចអន្តរាគមន៍ ភ្លាមៗពីអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច បានជួយបាញ់ ទឹកពន្លត់ទាន់ពេល ទើបមិនបង្កឲ្យមានកា រឆាបឆេះធ្ងន់ធ្ងរ ហើយករណីនេះ គឺបង្កមកពីទុស្សេចរន្តអគ្គិសនី ៕

អគ្គិភ័យ បានឆាបឆេះ ព្រៃនិងគុម្ពត្រែង នៅខណ្ឌជ្រោយចង្វា ខណៈនៅខណ្ឌពោធិ៍សែនជ័យ អគ្គិភ័យបានឆាបឆេះ រថយន្តសាំង ក្រុមហ៊ុនតេលា

អគ្គិភ័យ បានឆាបឆេះ ព្រៃនិងគុម្ពត្រែង នៅខណ្ឌជ្រោយចង្វា ខណៈនៅខណ្ឌពោធិ៍សែនជ័យ អគ្គិភ័យបានឆាបឆេះ រថយន្តសាំង ក្រុមហ៊ុនតេលា
អគ្គិភ័យ បានឆាបឆេះ ព្រៃនិងគុម្ពត្រែង នៅខណ្ឌជ្រោយចង្វា ខណៈនៅខណ្ឌពោធិ៍សែនជ័យ អគ្គិភ័យបានឆាបឆេះ រថយន្តសាំង ក្រុមហ៊ុនតេលា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត