ណាហ្គាវើល​​ប៉ះ​​ភ្នំពេញ​ក្រោន​ ខណៈ AEU ជួប Cam-Tiger ​ ​ល្ងាច​នេះ

​​ណាហ្គាវើល​​ នឹង​ប៉ះ​​ក្រុម​ជើង​ឯក​​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​​កាល​មុន ភ្នំពេញ​ក្រោន​ នា​វេលា​ម៉ោង ៦:០០ ​និង​​មួយ​គូ​ទៀត​ក្រុម​​អាស៊ីអឺរ៉ុប​យូណាយធិត ​ជួប​​ Cambodian Tiger វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ សម្រាប់​ការ​ប្រកួត​បាល់ទាត់​​ Metfone Cambodian League 2016 ​​​ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ BTV  ទាំង​ពីរ​គូ​នៅ​ពហុកីឡដ្ឋាន​ជាតិ។ ​ចាំ​អុត​មើល​ទាំង​អស់​គ្នា​ថា​តើ​​ក្រុម​របស់​លោក​ មាស ចាន់​ណា​ អាច​​ស្វែង​រក​ជ័យជម្នះ​​លើក​ដំបូង​បាន​អត់?

 

ណាហ្គាវើល​​ប៉ះ​​ភ្នំពេញ​ក្រោន​ ខណៈ AEU ជួប Cam-Tiger ​ ​ល្ងាច​នេះ

 

​​ក្រុម​របស់​លោក​ មាស ចាន់​ណា មិន​ទាន់​រក​បាន​៣​ពិន្ទុ​​ពេញ​ម្ដង​ណា​ឡើយ ក្នុង​​ពេល​បើក​ឆាក​លីគ​កំពូល​កម្ពុជា ២​ប្រកួត​កន្លង​មក​ពោល​គឺ​ចាញ់​មួយ​ និង​ស្មើ​មួយ។ ​ចំណែក​​ភ្នំពេញ​ក្រោន​​បើក​ឆាក​​​ពីរ​ប្រកួត​កន្លង​មក​ឈ្នះ១ ស្មើ​១។   ​ណាហ្គាវើល​ និង​ភ្នំពេញ​ក្រោន​​ជួប​គ្នា​កាល​ពី​រដូវ​កាល​មុន​​ចំនួន៤​លើក​ក្នុង​នោះ​ភ្នំពេញ​ក្រោន​​ឈ្នះ ៣ ​ណាហ្គាវើល​​ឈ្នះ​១។ ចំណែក​​​ក្រុម​​​​ ​អាស៊ីអឺរ៉ុប​​យូណាយ​ធិត​ និង Cambodian Tiger ត្រូវ​ការ​ជ័យជម្នះ​ដូច​គ្នា បន្ទាប់​ពី​រង​បរាជ័យ​ពីរ​ប្រកួត​​ដូច​គ្នា​​សម្រាប់​ទី​១ និង​ទី​២។ ​ក្រុម​ទាំង​ពីរ​​រដូវ​កាល​មុន​ប៉ះ​គ្នា​ចំនួន២​លើក​​​ក្នុង​នោះ​ Cam-Tiger ​ឈ្នះ​​ទាំង​អស់​ដោយ​លទ្ធផល ៤-២ និង​ឈ្នះ២-១។ ចាំ​មើល​ក្រុម​ណា​បាន​៣​ពិន្ទុ?

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​