វិធី​ធ្វើ​៖ តុំ​យ៉ាំ​ត្រីខកំប៉ុង​

6 Videos

គ្រឿងផ្សំ​
– ត្រីខ ២ កំប៉ុង​

M88

– ទឹក​ស៊ុប​រសជាតិ​សាច់មាន់ ៣ ចានចង្កឹះ​
– គល់​ស្លឹកគ្រៃ ( ហាន់​បញ្ឆិត ) ២ គល់​
– ខ្ទឹមក្រហម​បុក ៣ មើម​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្ទេសខ្មាំង​បុក ៩ គ្រាប់​

– ទឹកក្រូច​ឆ្មារ ២ ស្លាបព្រា​បាយ​
– ប៉េងប៉ោះ​ទុំ​តូច​ល្មម ( ពុះ​ជា​ពីរ ) ៤ ផ្លែ​
– ខ្ទឹមបារាំង ( ហាន់ ) ១ ផ្លែ​
– ត្រកួន ( កាត់​ជា​កង់​ខ្លីៗ ) កន្លះ​ចានគោម​
– ជីររណារ ( ហាន់​វែង ) កន្លះ​ចានចង្កឹះ​
– ម្ទេសដៃនាង​ទុំ ៥ គ្រាប់​

វិធី​ធ្វើ​
– ពេល​ទឹក​ស៊ុប​ពុះបង់​ចំណិត​គល់​ស្លឹកគ្រៃ ម្ទេសខ្មាំង​បុក និង ខ្ទឹមក្រហមរម្ងាស់​មួយសន្ទុះ​សឹម​បង់​ត្រីខកំប៉ុង ។​
– ១០ នាទី​ក្រោយមក​បង់​ត្រកួន និង ខ្ទឹមបារាំង រង់ចាំ ៣ នាទី សឹម​បង់ប៉េងប៉ោះ ។​
– បន្ថែម​រសជាតិ​ដោយ​អំបិល និង ទឹកក្រូច​ឆ្មារ ។​
– ដួស​ដាក់​ចាន​ព្រមទាំង​រោយ​ស្លឹក​ជីររណារ និង ម្ទេស​គ្រាប់​ពីលើរួចទទួលទាន​ជាមួយ​បាយ​យ៉ាង​ឆ្ងាញ់​ពិសា ៕