សម្រស់ស្អាត បានមកពី ១៤វិធីងាយៗ

សម្រស់របស់យើងមិនមែនកើតឡើង តាមរយៈការ តុបតែង តែផ្នែកខាងក្រៅ មួយមុខនោះទេ ប៉ុន្តែវាក៏អាស្រ័យ លើការថែទាំសុខភាព និងសម្រស់ខាងក្នុងផងដែរ។

ដូច្នេះហើយទើបយើងនាំយកអាថ៌កំបាំង ដើម្បីសុខភាព មកជម្រាបជូន មិត្តអ្នកអាន។ សូមជម្រាបថា បើអ្នកធ្វើតាមការ ណែនាំបានគ្រប់ទាំង ១៤ វិធីនេះ នោះសុខភាព និងសម្រស់ដ៏ផូរផង់ នៅមិនឆ្ងាយពី កណ្ដាប់ដៃ របស់អ្នកឡើយ ។

១-ទទួលទានផ្លែប៉ោម ឬផ្លែភែរ៏ មួយថ្ងៃមួយផ្លែ ពីព្រោះក្នុងផ្លែប៉ោម និងផ្លែភែរ៏សម្បូរទៅដោយសារធាតុ ប្រឆាំងអុកស៊ីនកម្ម ដែលជួយកាត់បន្ថយការ ប្រឈមនឹងជំងឺបេះដូង។ ម្យ៉ាងទៀត វាក៏ជាផ្លែឈើ ដែលមានរសជាតិ សរសៃខ្ពស់ ដែលជាតិសរសៃ នេះវាទៅជួយរំលាយ ជាតិខ្លាញ់ និងប្រូតេអ៊ីន។ ដូច្នេះបើអ្នកណា ដែលកំពុងតែ គ្រប់គ្រងទម្ងន់ ដើម្បីបានរាងស្វែល ស្អាតរយៈពេលយូរ សូមសាកល្បង ទទួលទានផ្លែប៉ោម និងផ្លែភែរ៍ ធានាថាមិនខុស បំណងឡើយ។

២-លាងដៃឲ្យបានញឹកញាប់ ជាពិសេសត្រូវលាងដៃ មុនពេលទទួល ទានអាហារ ពីព្រោះដៃរបស់យើង ប៉ះកាន់ចំមេរោគ ផ្សេងៗជាច្រើន។ ដូច្នេះដើម្បីសុខភាព របស់យើងផ្ទាល់ ត្រូវលាងដៃជាប់ ជាប្រចាំមុននឹង ទទួលទានអាហារ។

៣-ហាត់ដកដង្ហើមវែងៗវិធីនេះមិនគ្រាន់តែ ជួយកាត់បន្ថយ ភាពតានតឹងបាន យ៉ាងប្រសើរ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំង ជួយកាត់បន្ថយ សម្ពាធឈាមបានទៀតផង។ យើងអាចចំណាយ ពេលប្រមាណជា ១៥នាទីក្នុងមួយថ្ងៃដើម្បី ដកដង្ហើមវែងៗ និងបញ្ចេញមកវិញ ម្ដងបន្តិចៗ យ៉ាងហោចណាស់ ១០ដងក្នុងមួយវិនាទី ពេលនោះអ្នកនឹង មានអារម្មណ៍ស្មឹងស្មាធិ៍ និងបានធូរ ស្បើយក្នុងខ្លួន ។ កត្តាសំខាន់មួយទៀត គឺត្រូវ ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ នោះសម្រស់ស្អាត និងសុខភាពល្អ ទៅណាមិនឆ្ងាយ ពីអ្នកឡើយ។

៤-ថែទាំកែវភ្នែកទាំងពីរឲ្យស្អាតទោះបី រដូវនេះជា រដូវវស្សាភ្លៀងធ្លាក់ ស្ទើររាល់ថ្ងៃ ភ្នែកយើងមិនសូវ បានប៉ះនឹងពន្លឺថ្ងៃ យ៉ាងណាក៏ដោយ ប៉ុន្តែលុះបានប៉ះចំ ពន្លឺខ្លាំងម្តងៗ ក៏ធ្វើឲ្យប៉ះពាល់ ដល់ភ្នែករបស់ យើងជាខ្លាំង។ ដូច្នេះដើម្បីការពារ ភ្នែករបស់យើង ត្រូវវ៉ែនតាការពារ ពន្លឺថ្ងៃពាក់ដើម្បីការពារ ពេលដែលយើងត្រូវ ប្រឈមនឹងពន្លឺថ្ងៃ។ កត្តាសំខាន់សូមកុំភ្លេច ជំនួយផ្នែកខាងក្នុង តាមរយៈការទទួលទាន បន្លែស្លឹកបៃតង ឲ្យបានច្រើន ព្រោះវាអាចជួយដល់ ភ្នែករបស់អ្នកស្អាត មើលឃើញច្បាស់ ល្អរយៈពេលវែង។

៥-ជ្រើសរើសប្រើកែវទាបៗ សម្រាប់ផឹកទឹក ការផឹកទឹកច្រើន ក៏អាចជួយកាត់បន្ថយ ការប្រឈមក្នុងការ កើតជំងឺបេះដូង បានមួយផ្នែកដែរ។ ប៉ុន្តែបើត្រូវឃើញ ទឹកក្នុងដបធំៗ ឬក្នុងកែវខ្ពស់ៗ អាចធ្វើឲ្យយើងរួញរា ក្នុងការផឹកវា។ ដូច្នេះយើងត្រូវ ជ្រើសរើសកែវណា រាងទាបតូចល្មម ទើបធ្វើឲ្យយើងផឹកវា បានជារឿយៗ តាមតម្រូវការ។

៦-លើកដុំដែកឱ្យសាច់ដុំដៃរឹងប៉ឹងល្អ ត្រូវឆ្លៀតពេលលើក ដុំដែកឲ្យបាន ប្រមាណជា ២-៣ សិតក្នុងមួយសប្ដាហ៍ នឹងជួយធ្វើឲ្យ សាច់ដុំដៃ របស់អ្នករឹងប៉ឹង និងតឹងណែនល្អ។ ត្រូវលើកទម្ងន់ណា ដែលសមកម្លាំងខ្លួនឯង នោះនឹងធ្វើឲ្យអ្នកក្លាយ ទៅជាម្ចាស់ដៃដ៏ស្អាតណែនល្អបានហើយ។

៧-ប្រើហ្វីតបលជួយក្នុងការពង្រាបក្បាលពោះ ចង់ក្លាយជាស្ត្រីស្អាត មិនត្រូវបណ្ដោយឲ្យខ្លួនឯង ដុះក្បាលពោះដូច ចិនកាប់ជ្រូកនោះឡើយ។ ដូច្នេះវិធីងាយៗ ដែលជួយធ្វើឲ្យអ្នកមានក្បាលពោះ ស្អាតមិនជាពិបាក នោះឡើយ ដោយគ្រាន់តែអ្នក ប្រើមធ្យោបាយ ស៊ីតអាប់ប៉ុណ្ណោះ ពោលគឺត្រូវយកហ្វីតបល មកប្រើជាជំនួយ ក្នុងការស៊ីតអាប់។ វិធីនឹងជួយធ្វើឲ្យ សាច់ដុំក្បាលពោះ របស់អ្នកតឹងណែន ល្អរហូតដល់ទៅ ៣៨ ភាគរយឯណោះ។