Pepsi ជះឥទ្ធិពល ដល់សុខភាព បង្កជាជំងឺ ទឹកនោមផ្អែម និងធាត់

ញ៉ូវដេលី៖ ឥណ្ឌាបានស្នើទៅកាន់ ក្រុមហ៊ុនភេសជ្ជៈអាមេរិក PepsiCo (Pepsi) ឲ្យកាត់បន្ថយជាតិ ស្ករចេញពីភេសជ្ជៈ សម្រាប់លក់នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវ អ្នកជំងឺទឹកនោមផ្អែម និងធាត់។

ការស្នើសុំនេះត្រូវបាន ធ្វើឡើងនៅក្នុងកិច្ចជំនួប ផ្លូវការរវាង អ្នកស្រី Nooyi ប្រធានក្រុមហ៊ុន Pepsi ប្រចាំប្រទេសឥណ្ឌា ជាមួយនឹងរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មកែច្នៃម្ហូបអាហារ លោក Harsimrat Kaur Badal ដើម្បីពិភាក្សាពីបញ្ហាសុខភាព និងការវិនិយោគ។

លោករដ្ឋមន្ត្រីបានផ្ញើទៅកាន់ អ្នកស្រីប្រធានថា ឲ្យកាត់បន្ថយជាតិស្ករនៅក្នុងភេសជ្ជៈ ព្រោះបញ្ហាជំងឺទឹកនោមផ្អែម និងធាត់ កំពុងតែរីកឡើង នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែការស្នើសុំនេះនៅមិនទាន់មានចម្លើយនោះទេ។

យោងតាមសំដី របស់អ្នកស្រី Nooyi បានឲ្យដឹងថា Pepsi ជាក្រុមហ៊ុនភេសជ្ជធំលំដាប់ ទី២នៅក្នុងពិភពលោក និងជាក្រុមហ៊ុនវិនិយោគទុនធំ លំដាប់ទី៣នៅទីផ្សារអាស៊ី៕

Pepsi ជះឥទ្ធិពល ដល់សុខភាព បង្កជាជំងឺ ទឹកនោមផ្អែម និងធាត់