បំបែកសំបុក ចែកចាយនិងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួនបាន ៥នាក់ ម៉ូតូ៧គ្រឿង

ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋ បានថ្អូញថ្អែពីទុក្ខលំបាក ដោយសារក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានរំខានដល់ការរស់នៅ របស់ពួកគាត់នោះ លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ និងលោក ប្រាក់ សុជាតិ អធិការរង បានដឹកនាំកម្លាំងបញ្ជា ដោយផ្ទាល់ចុះសាកសួរប្រជាពលរដ្ឋទាំងយប់ និងធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យដែលជា មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន បាន៥នាក់ ក្នុងនោះស្រីម្នាក់ និងម៉ូតូចំនួន ៧គ្រឿងផងដែរ កាលពីវេលាម៉ោងជាង១០ យប់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា ដោយកន្លងមក ប្រជាពលរដ្ឋបាន ថ្អូញថ្អែពីក្តីកង្វល់ របស់ពួកគាត់ ដោយសារក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀននោះ លោកខិតខំធ្វើការស្រាវជ្រាវ រហូតដឹងថា ក្រុមទាំងនេះបានមកលាក់ខ្លួន នៅនឹងសំណង់ផ្ទះ អនាធិបតេយ្យក្នុងដីឡូត៍របស់គេនោះ ទើបលោកនិងលោកអធិការ បានដឹកនាំកម្លាំងមក ឡោមព័ទ្ធ ពួនស្ទាក់រហូតឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យ បាន៥នាក់ ទី១ឈ្មោះ ម៉ាន យឿន ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរជាជាងដែក ស្នាក់នៅក្នុង ការដ្ឋានផ្សារដែកភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២ឈ្មោះ យឿង អ៊ុត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិ សង្កាត់កើតហេតុខាងលើ ទី៣ឈ្មោះ វ៉ាន់ ចាន់ដារ៉ាវុធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី៤ ឈ្មោះ សាន សុភក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករលក់គ្រឿងសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី៥ឈ្មោះ ខាន់ ស្រីរ៉ា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងនោះធ្វើការដកហូត ម៉ូតូចំនួន៧គ្រឿង សេ១២៥ចំនួន៣គ្រឿង ស្មាស់១គ្រឿង សង់កូរ៉េ ១គ្រឿង វ៉េវ១គ្រឿង និងអេសអិល១គ្រឿងផងដែរ ។

លោកបានបន្តថា ក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនទាំងនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋ លំបាកបំផុត ពីព្រោះពួកនេះ បន្ទាប់ពីវាប្រើប្រាស់រួចហើយនោះ គឺវាអាចធ្វើសកម្មភាពនានា ដែលរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយម្យ៉ាងក៏អាចក្លាយទៅជាចោរលួច និងគាស់ផ្ទះផងដែរ ដូច្នេះបើយើងមិនបង្ក្រាបឲ្យបាននោះ ប្រជាពលរដ្ឋលោក រស់នៅមិនបានស្ងប់នោះទេ៕

បំបែកសំបុក ចែកចាយនិងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួនបាន ៥នាក់ ម៉ូតូ៧គ្រឿង

បំបែកសំបុក ចែកចាយនិងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួនបាន ៥នាក់ ម៉ូតូ៧គ្រឿង

បំបែកសំបុក ចែកចាយនិងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួនបាន ៥នាក់ ម៉ូតូ៧គ្រឿង