កាដូពិសេស ពីទឹកដោះគោ សញ្ញាខ្លាឃ្មុំមាស សម្រាប់អបអរសាទរ ទិវាសិទ្ធិនារី

ភ្នំពេញ៖ ដើម្បីអបអរសាទរ ទិវាសិទ្ធិនារី ខាងមុខនេះ ក្រុមហ៊ុន Nestlé (ខេមបូឌា) ក្រោមស្លាកសញ្ញា ផលិតផលទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំមាស ផ្តល់ការដូពិសេស ៦០០រង្វាន់ ដល់អតិថិជន ដែលបានLIKE , SHARE និង MENTIONទៅមិត្តភ័ក្តរបស់លោកអ្នកចំនួន ៥នាក់ ដើម្បីឲ្យពួកគាត់មានឱកាសទទួលកាដូពិសេស។

អ្នកឈ្នះចំនួន ១០០នាក់ បានមកទទួលទឹកដោះគោ ខ្លាឃ្មុំចំនួន ១កេសម្នាក់ មិត្តភ័ក្តរបស់អ្នកឈ្នះ ចំនួន ៥០០នាក់ នឹងទទួលបានបានទឹកដោះគោខ្លាឃ្មូំចំនួន ១ឡួម្នាក់។ នៅក្នុងកម្មវិធី នេះ ក្រុមហ៊ុនបានរកឃើញ អ្នកឈ្នះរង្វាន់ចំនួន១០០នាក់ ហើយបានប្រារព្ធកម្មវិធីចែករង្វាន់នេះ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៦ នៅឡាយលីផ្លាហ្សា នៃផ្សារទំនើបអ៊ីអន ភ្នំពេញ។

នៅក្នុងឱកាសដ៏ វិសេសវិសាលនេះ ប្រិយមិត្ត និងអតិថិជនទាំងអស់ នឹងទទួលបាននូវភាពរីករាយ ជាមួយការប្រគំបទភ្លេង អមជាមួយការច្រៀងដ៏ពីរោះរណ្តំចិត្ត និងមានការចូលរួមសម្តែងរបស់កំពូលតារាល្បីៗ ដូចជា កញ្ញា ឈិត សុវណ្ណបញ្ញា និងក្រុមតន្ត្រីAcoustic។ សម្រាប់អតិថិជនដែលមិនទាន់បានឈ្នះរង្វាន់ នឹងមានឱកាសទទួលបាន កាដូពិសេសៗជាច្រើនទៀត ដោយគ្រាន់តែចូលរួមលេងហ្គេម សប្បាយៗពីកម្មវិធីរបស់យើង។

ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំមាស វ៉ាយឃីតនីប៊ីន (BEAR BRAND GOLD WHITE KIDNEY BEAN) ជាប្រភេទទឹកដោះគោ សម្រាប់សម្រករាង ផ្សំឡើងពី ទឹកដោះគោ សុទ្ធ ១០០ភាគរយ បន្ថែមសារជាតិសណ្តែកស និងប្រូតេអ៊ីនសណ្តែកសៀង ដែលមានគុណប្រយោជន៍ ក្នុងការទប់ស្កាត់រាងកាយពីការ ស្រូបយកកាឡូរី ដែលបណ្តាលឲ្យធាត់ ហើយប្តូរមកជាការស្រកទម្ងន់វិញ។ជាពិសេស ការទទួលទានទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំជារៀងរាល់ថ្ងៃ លោកអ្នកនឹងកាន់តែស្រស់ស្អាត ជាមួយគុណប្រយោជន៍៧  យ៉ាងរួមមាន៖ សម្រករាង កាល់ស្យូមខ្ពស់ វីតាមីន Aខ្ពស់  វីតាមីន B1,2,6,12ខ្ពស់ វីតាមីន Cខ្ពស់ វីតាមីន Dខ្ពស់ និងវីតាមីន Eខ្ពស់ ។
ទន្ទឹមនឹងនេះ ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការសម្រករាង លោកអ្នកគួរតែពិសាទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំខាងលើ ចំនួន ៣ កំប៉ុងក្នុង១ ថ្ងៃ និង ១៥នាទី មុនពេលរបបអាហារ ជារៀងរាល់ថ្ងៃ។  

កាដូពិសេស ពីទឹកដោះគោ សញ្ញាខ្លាឃ្មុំមាស សម្រាប់អបអរសាទរ ទិវាសិទ្ធិនារី

កាដូពិសេស ពីទឹកដោះគោ សញ្ញាខ្លាឃ្មុំមាស សម្រាប់អបអរសាទរ ទិវាសិទ្ធិនារី

កាដូពិសេស ពីទឹកដោះគោ សញ្ញាខ្លាឃ្មុំមាស សម្រាប់អបអរសាទរ ទិវាសិទ្ធិនារី