សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសម្ភោធ មជ្ឈមណ្ឌលកុមាកំព្រា (SOS) ខេត្តកំពត នៅព្រឹកនេះ

កំពត៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងចុះបើកសម្ភោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវមជ្ឈមណ្ឌល កុមាកំព្រា (អេស អូ អេស) នៅម៉ោង៨ព្រឹក ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលមាន ប្រជាពលរដ្ឋ មន្ត្រីរាជការ ចូលរួមក្នុងកម្មវិធី សម្ភោធខាងលើ ប្រមាណជាង ៤០០០នាក់។

គួរបញ្ជាក់ផងដែរថាអង្គការ SOS ចាប់បដិសន្ធិនៅឆ្នាំ ១៩៤៩ ដែលមានបេសកកម្ម ជួយពង្រឹង សុខុមាលភាពកុមារ ដែលត្រូវការជួយ ថែទាំជាប្រចាំ ដូចជាកុមារដែល បាត់បង់ឪពុកម្តាយ កុមារដែលឪពុកម្តាយ បោះបង់ចោល និង កុមារដែលងាយ រងគ្រោះដោយ ប្រការផ្សេងៗជាដើម។ បេសកកម្មរបស់អង្គការ គឺកំពុងតែដំណើរការ ក្នុងប្រទេស ចំនួន១៣៣ ហើយកំពុងតែ ផ្តល់នូវការថែទាំ អប់រំ និងសេវា សុខភាពដល់កុមារ ចំនួន ២,៣លាននាក់ ទូទាំងពិភពលោក ។

ដោយឡែកនៅកម្ពុជា អង្គការនេះ មានមូលដ្ឋាន និងសកម្មភាព ៦កន្លែង និង៦ខេត្ត មាននៅ ទីក្រុងភ្នំពេញ សៀមរាប បាត់ដំបង រតនគិរី ក្រចេះ និងកំពត ហើយនឹងអាចបន្ថែមនៅ ខេត្តព្រៃវែង៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសម្ភោធ មជ្ឈមណ្ឌលកុមាកំព្រា (SOS) ខេត្តកំពត នៅព្រឹកនេះ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសម្ភោធ មជ្ឈមណ្ឌលកុមាកំព្រា (SOS) ខេត្តកំពត នៅព្រឹកនេះ