ក្រុមហ៊ុន ជីហ្គៀ គាំទ្រប្រាក់រៀលដើម្បី លើកស្ទួយរូបិយវត្ថុខ្មែរ

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការជួយជំរុញ ការចាយប្រាក់រៀល អោយបានកាន់តែទូលំទូលាយ ខាងវិស័យឯកជន ក្រុមហ៊ុន ជីហ្គៀ ជាក្រុមហ៊ុនឯកជន និងអតិថិជនដំបូងគេបង្អស់របស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)  ដែលចាប់ផើ្ដមបើកប្រាក់បៀវត្ស ជូនបុគ្គលិកជាប្រាក់រៀល។

ក្រុមហ៊ុន ជីហ្គៀ គឺជាក្រុមហ៊ុនក្នុងស្រុកដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ 100% ដែលនាំចូល និងចែកចាយផលិតផលម៉ាក LG ឧបករណ៏ជាងម៉ាក Bosch ជណើ្ដរយន្តម៉ាក Hyundai និង ផលិតផលម៉ាកផ្សេងៗ ទៀតជាច្រើន។

លោក ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ បានមានប្រសាសន៍​អោយដឹងថា ការបើកប្រាក់ បៀវត្សជាប្រាក់រៀលខ្មែរ បានចាប់អនុវត្តន៍តាំងពី ​ខែមករា ឆ្នាំ​២០១៦ មកម៉េ្លះ។ មិនតែប៉ុណ្ណោះ បុគ្គលិករបស់ក្រុមហ៊ុន ​​​​ជីហ្គៀ ក៏មានភាពសប្បាយ រីករាយផងដែរ ដែលខ្លួនបានចូលរួមចំណែកក្នុង ការលើកស្ចួយប្រាក់រៀលខ្មែរ។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ជីហ្គៀ និង ដៃគូអាជីវកម្មក្រុមហ៊ុន LG Electronics ប្រចាំព្រះរាជាណា ចក្រកម្ពុជា ក៏បានចូលរូមសកម្មភាព មនុស្សធម៏ និង ឧបត្ថម្ភដល់សមាគម គ្រូពេទ្យស័្មគ្រចិត្ត យុវជនសម្តេចតេជោ ក្នុងការត្រួតពិនិត្យសុខភាព និង ជម្ងឺដោយ ឥតគិតថ្លៃ ជូនប្រជាជនទូទាំងប្រទេសផងដែរ។

 ក្រុមហ៊ុន ជីហ្គៀ គាំទ្រប្រាក់រៀលដើម្បី លើកស្ទួយរូបិយវត្ថុខ្មែរ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត