ក្រុមហ៊ុន​ជី​ហ្គៀ គាំទ្រ​ប្រាក់រៀល​ដើម្បី​លើកស្ទួយ​រូបិយវត្ថុ​ខ្មែរ​

: ​ដើម្បី​ចូលរួមចំណែក​គាំទ្រ​គោលនយោបាយ​រូបិយវត្ថុ​របស់​ធនាគា​រ​ជាតិ ក្នុង​ការជួយ​ជំរុញ​ការចាយ​ប្រាក់រៀល​អោយបាន​កាន់តែ​ទូលំទូលាយ​ខាង​វិស័យ​ឯកជន​ក្រុមហ៊ុន​ជី​ហ្គៀ​ ជា​ក្រុមហ៊ុន​ឯកជន ​និង​អតិថិជន​ដំបូង​គេ​បង្អស់​របស់​ធនាគារ​វ​ឌ្ឍ​នៈ​អាស៊ី​ចំកាត់ (ABA Bank)​ ដែល​ចាប់​ផើ្ដ​ម​បើកប្រាក់​បៀវត្ស​ជូន​បុគ្គលិក​ជា​ប្រាក់រៀល​។​
​    ​    ​
ក្រុមហ៊ុន​ជី​ហ្គៀ ​គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែលមាន​ម្ចាស់​ភាគហ៊ុន​ជា​ជនជាតិខ្មែរ 100% ដែល​នាំចូល និង​ចែកចាយ​ផលិតផល​ម៉ាក LG ​ឧ​បករ​ណ៏​ជាង​ម៉ាក Bosch ជ​ណើ្ដ​រ​យន្ត​ម៉ាក Hyundai និង ផលិតផល​ម៉ាក​ផ្សេងៗ​ទៀត​ជាច្រើន​។
​    ​   
​លោក​ឧកញ៉ា ​សុខ ​ពិសិដ្ឋ​​ អគ្គនាយក​ក្រុមហ៊ុន​ជី​ហ្គៀ​ បាន​មានប្រសាសន៍​អោយដឹងថា ការបើកប្រាក់​បៀវត្ស​ជា​ប្រាក់រៀល​ខ្មែរ​បាន​ចាប់​អនុវត្ត​ន៏​តាំងពី​ខែមករា ឆ្នាំ​២០១៦ មក​ម៉្លេះ​។​ មិនតែប៉ុណ្ណោះ​បុគ្គលិក​របស់​ក្រុមហ៊ុន ជី​ហ្គៀ ក៏មាន​ភាពសប្បាយ​រីករាយ​ផងដែរ ដែល​ខ្លួន​បាន​ចូលរួមចំណែក​ក្នុង​ការលើក​ស្ចួ​យ​ប្រាក់រៀល​ខ្មែរ​។​
​    ​    ​
ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ក្រុមហ៊ុន​ជី​ហ្គៀ​ និង​ដៃគូ​អាជីវកម្ម​ក្រុមហ៊ុន​LGElectronics​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ចូល​រូ​ម​សកម្មភាព​មនុស្ស​ធ​ម៏ និង ឧបត្ថម្ភ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​ក្នុងការ​ត្រួតពិនិត្យ​សុខភាព និង ជម្ងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាជន​ទូទាំងប្រទេស​ផងដែរ​៕

ក្រុមហ៊ុន​ជី​ហ្គៀ គាំទ្រ​ប្រាក់រៀល​ដើម្បី​លើកស្ទួយ​រូបិយវត្ថុ​ខ្មែរ​