រដ្ឋសភានឹងរៀបចំសិក្ខាសាលា លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព

6 Videos

ភ្នំពេញៈ រដ្ឋសភាជាតិ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការរៀបចំ​សិក្ខាសាលា​ពី​គ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព នៅ​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៦ ស្ថិតនៅក្រោម​អធិបតីភាព សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។​

រដ្ឋសភានឹងរៀបចំសិក្ខាសាលា លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព

M88

​សេចក្តីជូនដំណឹង​បញ្ជាក់ថា ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះដែរ គណៈកម្មាធិការ​ចំពោះ​កិច្ច​ដែល​ក្នុងនេះ​មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើការ​ពិនិត្យ និង ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​និង​ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាប​ច្បាប់​ស្តីពី «​សហជីព​» ។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះ​បញ្ជាក់ថា​ក្នុងការ​រៀបចំ​សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​សមាជិក សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​នៃ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ព្រឹទ្ធសភា​មួយចំនួន​ផងដែរ ៕​ ​ដេប៉ូ​