ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​គេ​ឃើញ​ដេក​ស្លាប់​ក្នុង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ដោយ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ មីនា ២០១៦ ស្ថិត​នៅ​មុខ​ក្រុមហ៊ុន​អាន់​នី​រី​តា បេស​មេន ផៅ​វ័​រ ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ប្រាប់​ថា ឈ្មោះ​ខៀវ យ៉ាវ អាយុ​៣៤​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី​ប៉ោយ​ប៉ែ​ត ក្រុង​សិរី​សោភ័ណ និង​មាន​ទី​លំ​ក្នុង​នៅ​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ដេក​ស្លាប់​ក្នុង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ចង្កូត​ឆ្វេង​ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​2A-4611 ។

ពេល​នេះ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុង​ចុះ​មក​កន្លែង​កើតហេតុ ហើយ​បាន​ព័ទ្ធ​ខ្សែ​សុវត្ថិភាព ដើម្បី​បើក​ការ​ត្រួត​ពិ​និ​ត្ យ​និង​កោសល្យវិច័យ​លើ​សាកសព ។