ខួប​អាពាហ៍ពិពាហ៍​គម្រប់​១៥​ឆ្នាំ​អតីត​បវរកញ្ញា​ហុងកុង​នាង​ Anita Yuen​

អស់​រយះ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​តារា​ស្រី​ហុងកុង​ស្រស់​ស្អាត​​រូបនេះ​បាន បន្សល់​នូវ​ស្នាដៃ​ខ្សែភាព​យន្ត​ជា​ច្រើន​ដែលល្បីៗ ​នាង​បាន​រៀបការ​ជា​មួយ​តារាចម្រៀង​និង ​ជា​តារា​សម្តែង​លោក ​Chilam Cheung ​ពួក​គេ​ទាំង​ពី​ស្គាល់​គ្នា​អស់​រយះ​ពេល​២៤​ឆ្នាំ​មក ​ហើយតែសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេគឺគម្រប់១៥ឆ្នាំ។ ហើយពួកគេទាំងពីរមានកូនប្រុសម្នាក់អាយុ៩ឆ្នាំមួយទៀតក៏ជាគូស្នេហ៍គំរូមួយគូក្នុងចំណោមតារាហុងកុងជាច្រើន។
ខួប​អាពាហ៍ពិពាហ៍​គម្រប់​១៥​ឆ្នាំ​អតីត​បវរកញ្ញា​ហុងកុង​នាង​ Anita Yuen​
កាលពីថ្ងៃបុណ្យចូលឆ្នាំចិនកន្លងទៅ នាងបានបង្ហោះរូបថតប្តីប្រពន្ធ ហើយបាន សរសេរថា៖ « សួស្តីឆ្នាំថ្មី វាមានរយះពេល១៥ឆ្នាំហើយ ខ្ញុំ​ពិត​ជា​អគុណ​ណាស់​ដែល​ខ្ញុំ​មាន​អ្នក​ជា​ផ្នែក​​មួយនៃ​ជីវិត​រ​បស់​ខ្ញុំ​»។ប្តីប្រពន្ធមួយគូនេះ ត្រូវបានគេដឹងថា រស់នៅដោយភាពផ្អែមល្ហែម បំផុតទោះបីជាពួកគេរស់នៅជាមួយគ្នាអស់ជាច្រើនឆ្នាំក៏ដោយ។ ប្តី​របស់​នាង​តែង​តែ​ប​ង្ហាញ ​នូវការផ្តល់ជូនកាដូដល់នាង ដែលមានតម្លៃ រាប់ម៉ឺនដុល្លារ ហើយថ្មីនេះត្រូវគេប៉ាន់ប្រមាណ ថានាងនឹងទទួលបាននូវកាដូ ដែលមានតម្លៃរាប់លានដុល្លារ។
ខួប​អាពាហ៍ពិពាហ៍​គម្រប់​១៥​ឆ្នាំ​អតីត​បវរកញ្ញា​ហុងកុង​នាង​ Anita Yuen​
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងគឺប្តីប្រពន្ធមួយគូនេះ មានក្រុមហ៊ុនវិនិយោគអចលន ទ្រព្យ ដែលដាក់ឈ្មោះ គួរឱ្យស្រលាញ់នោះថា« ក្រុមហ៊ុនជ្រូកពីរ» ឈ្មោះនេះត្រូវបាន ដាក់រួម គំនិត​គ្នារវាងពួកគេទាំងពីរ។ ក្រុមហ៊ុន អចលនទ្រព្យនេះ មានតម្លៃរាប់លានដុល្លារ ហើយ​ពួក​ គេក៏មាននូវទ្រព្យសម្បតិ្តជាច្រើនទៀតដែរ ក្រៅអំពីក្រុមហ៊ុនអចលនទ្រព្យនេះ៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com