សូ​ដា នី​តា ឆ្នាំ​អូន ៣៣

6 Videos

​ស្រី​ស្អាត​រួម​ជំនាន់​ជាមួយ សូ​ដា នី​តា បាន​រៀបការ​មាន​កូនចៅ និង ចាក​ចេញពី​ពិភព​សិល្បៈ​អស់ហើយ ដោយឡែក សូ​ដា នី​តា ដែលជា​ស្រី​ស្អាត​មួយរូប​ដែរនោះ បែរជាបណ្តែតបណ្តោយ​ខ្លួន​បន្ត​ភាព​នៅ​លីវ រហូតមកដល់​ពេលបច្ចុប្បន្ន ។ ឆ្នាំ​ថ្មី​នេះ សូ​ដា នី​តា ចូលដល់​វ័យ ៣៣ ឆ្នាំ​ហើយ នាង​មាន​អារម្មណ៍​ថា ខ្លួន​ចាស់ទុំ​ជាង​មុន ។ និយាយ​ដល់​រឿង​រៀបការ សូ​ដា នី​តា ហាក់បីដូចជា​មិន​សប្បាយចិត្ត​សោះ ។​

សូ​ដា នី​តា ឆ្នាំ​អូន ៣៣

M88

​ថ្វីដ្បិតតែ​មាន​វ័យ ៣៣ ឆ្នាំ​ក្តី តែ សូ​ដា នី​តា អាច​ថែរក្សា​រូបរាង និង សម្រស់​ឲ្យ​នៅ​ស្រស់ស្អាត មិន​ចាញ់​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ឡើយ ។ សូ​ដា នី​តា បាន​ឲ្យ​ដឹងថា ឈ្មោះ​ជាតា​រា​ម៉ូ​ដែល​ត្រូវមាន​រូបរាង និង ដងខ្លួន​ស្អាត ដូច្នេះហើយ​ទើប​នាង​ព្យាយាម​ថែរក្សា​រូបរាង​ឲ្យ​នៅ​ស្លី​ម ស្អាត ដោយ​នាង​បានជ្រើសរើស​ការហាត់​ប្រាណ​ដើម្បី​ថែរក្សា​រូបរាង ។

សូ​ដា នី​តា ឆ្នាំ​អូន ៣៣

​សួ​ដា នី​តា តែងតែ​ចូល​ហាង​កែស​ម្ជ​ស្ស​ដើម្បី​ថែរក្សា​ស​ម្ជ​ស្ស និង ធ្វើ​មុខមាត់​របស់​នាង​ឲ្យ​មាន​រាង ជា​អក្សរ​វី ។ ជួប​ជាមួយ​នាង​លើក​នេះ​នាង​បែរជា​និយាយថា នាង​លែង​ចង់បាន​មុខ​អក្សរ​វី​ទៀតហើយ ហើយក៏​មិនបាន​ចូល​ហាង​កែស​ម្ជ​ស្ស​ដើម្បី​ធ្វើ​មុខ​ឲ្យ​ចេញ​ជា​អក្សរ​វី​ទៀត​ដែរ គឺ​នាង​ព្យាយាម​ថែរក្សា សម្រស់​ផ្ទៃមុខ​ទៅតាម​ធម្មជាតិ​វិញ ។

សូ​ដា នី​តា ឆ្នាំ​អូន ៣៣

​ថ្វីៗ​នេះ សូ​ដា នី​តា តែងតែ​បង្ហាញ​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​នៅលើ​បណ្តាញ​សង្គម រហូត​ធ្វើ​ឲ្យ​មាន​លេចឮ​ព័ត៌មាន​ជាច្រើន​ថា នាង​បាន​បែកបាក់​ស្នេហ៍​សាជាថ្មី​ទៀតហើយ ។ ជួប​ជាមួយ សូ​ដា នី​តា កាលពីពេល​ថ្មីៗ​នេះ មើលទៅ​នាង​ហាក់បីដូចជា​មិន​រីករាយ​សោះ នាង​ថែមទាំង​និយាយថា នាង​មិន​ចង់​និយាយ​ពី​រឿង​រៀបការ​ទៀត​ទេ ហើយក៏​មិន​ចង់​គិត​ទៀត​ដែរ កន្លងមក​នាង​ធ្លាប់​ទើប​ប្រទះ រឿង​ស្នេហា​មិន​សមបំណង​ជាច្រើនលើក ច្រើនសា​មកហើយ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា រាងចាល ។

សូ​ដា នី​តា ឆ្នាំ​អូន ៣៣

​ទោះបីជា សូ​ដា នី​តា មិន​ទទួលស្គាល់ថា​នាង​មាន​អ្នកជា​ទីស្រឡាញ់​ក្តី តែ​អ្នកសិល្បៈ​រួម​អាជីព​ជាមួយ​នាង​សុទ្ធតែ​ដឹងថា នាង​កំពុងមាន​ស្នេហា​ជាមួយ​បុរស​ម្នាក់​ដែលមាន​វ័យ​ប្រមាណ​ជាង ៤០ ឆ្នាំ ។

សូ​ដា នី​តា ឆ្នាំ​អូន ៣៣

​ក្រៅពី​អាជីព​បង្ហាញ​ម៉ូដ សូ​ដា នី​តា កំពុង​មានការ​មមាញឹក​នៅក្នុង​ការងារ​សម្តែង នាង​ទើបតែ​ទទួល​ថត​រឿង​ថ្មី​ចំនួន​ពីរ​រឿង​ជាប់ៗ​គ្នា ក្រៅពី​ត្រៀម​ថត​បញ្ចប់រឿង «​វិថី​នារី​»​នៅ​ចុងខែ​មីនា ឆ្នាំ ២០១៦ នាង​គ្រោង​នឹង​ថត​រឿង​ថ្មី​មួយទៀត​ដែលមាន​ចំណងជើង​ថា «​បណ្តឹង​ខ្មោច​ស្រី​ទាំង ៥» ៕ អា​លី​ណា​

សូ​ដា នី​តា ឆ្នាំ​អូន ៣៣សូ​ដា នី​តា ឆ្នាំ​អូន ៣៣សូ​ដា នី​តា ឆ្នាំ​អូន ៣៣សូ​ដា នី​តា ឆ្នាំ​អូន ៣៣សូ​ដា នី​តា ឆ្នាំ​អូន ៣៣សូ​ដា នី​តា ឆ្នាំ​អូន ៣៣សូ​ដា នី​តា ឆ្នាំ​អូន ៣៣