ហេតុផល ៥ យ៉ាង ដែល​ដៃគូ មិន​ព្រម​រួមភេទ​ជាមួយ​អ្នក​

ហេតុផល ៥ យ៉ាង ដែល​ដៃគូ មិន​ព្រម​រួមភេទ​ជាមួយ​អ្នក​

​តើ​ដៃគូ​អ្នក​ធ្លាប់​ប្រាប់​អ្នក​ថា “​យប់​នេះ សុំ​មួយថ្ងៃ​” ជា​ញឹកញាប់​ដែរ​ទេ​? វា​អាច​ជា​រឿង​មួយ​ពិបាក​ណាស់ ដែល​នាង​ត្រូវ​និយាយ​បដិសេធ ប៉ុន្តែ មិនមែន​មានន័យថា នាង​ឈប់​ស្រឡាញ់​អ្នក តែម្តង​នោះទេ​។ ដូច្នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី ហេតុផល​ផ្លូវចិត្ត​មួយចំនួន ដែល​នាង​មាន សម្រាប់​ប្រាប់ថា មិន​ចង់​រួមភេទ​ជាមួយ​អ្នក​។

រាងកាយ​គួរ​ឲ្យ​ខ្មាស​
ដៃគូ​អាច​នឹង​មិន​សប្បាយចិត្ត ជាមួយនឹង​បទពិសោធន៍ ដែល​អ្នក​ធ្លាប់​ឆ្លងកាត់​។ ឧទាហរណ៍ បើសិន​ជា​អ្នក​ធាត់​ឡើង​ទម្ងន់ ហើយ​អ្នក​រិះគន់​នាង​នោះ នាង​ប្រហែលជា​មាន​អារម្មណ៍​ថា អ្នក​លែង​ចាប់អារម្មណ៍ លើ​រូប​នាង​ទៀតហើយ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​មិន​បាន​បង្អាប់ លើ​រាងកាយ​រាប់​ដៃគូ​ឡើយ​។ ចូរ​ធ្វើឲ្យ​នាង​មាន​អារម្មណ៍ ចង់បាន​ក្តីស្រឡាញ់ គាំទ្រ និង​សប្បាយ​ចិត្ត​ជា​និច្ច​។

មាន​ការរំខាន​ខាង​ផ្លូវចិត្ត​
ពេលខ្លះ ការលំបាក និង​ភាព​តានតឹង​ក្នុង​ជីវិត អាច​អាច​ធ្វើឲ្យ​ចំណង់​ផ្លូវភេទ របស់​មនុស្ស​ធ្លាក់​ដល់​កម្រិត​សូន្យ​។ បើសិនជា​នាង មាន​ការរំខាន​ខាង​ផ្លូវចិត្ត​នោះ នាង​នឹង​មិន​ចង់​រួមភេទ​ឡើយ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​និយាយ​រឿង​នេះ​ជាមួយ​នាង ចែករំលែក​បញ្ហា​ដែល​អ្នកមាន ណែនាំ​នាង និង​ព្យាយាម​លើកទឹកចិត្ត​ដល់​នាង​។

អ្នក​មិន​ផ្តល់​ភាពស្និទ្ធស្នាល​ខាង​ផ្លូវចិត្ត ជា​ចម្បង​ដល់​នាង​
ភាគច្រើន ភាពស្និទ្ធស្នាល​ខាង​ផ្នែក​ផ្លូវចិត្ត បាន​ក្លាយទៅជា រឿង​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ ដើម្បី​ដាស់​អារម្មណ៍​ផ្លូវភេទ​មនុស្ស​ស្រី​។ ប៉ុន្តែ បើសិន​ជា​អ្នក​រស់នៅ​ឆ្ងាយ និង​ផ្តាច់ទំនាក់ទំនង ឬ​កំពុង​តែ​ឈ្លោះ​គ្នា វា​ក៏​គ្មាន​ទំនាក់ទំនង ខាង​ផ្លូវចិត្ត​អ្វី​កើត​មាន​ដែរ​។ ដូច្នេះ មិន​ត្រូវ​ធ្វើឲ្យ​ដៃគូ​អ្នក​យល់ថា អ្នក​គ្មាន​ពេល​និយាយ​ជាមួយ​នាង តែ​បែរជា​មាន​ពេល សម្រាប់​តែ​ការ​រួមភេទ​។

ឈ្លោះ​គ្នា​មិនទាន់​ចប់​
ជីវិត​ផ្លូវភេទ អាច​នឹង​រក​ផលប៉ះពាល់ បើសិនជា​ទំនាក់ទំនង​អ្នក​ទាំង​ពីរ កំពុងតែ​ជួប​ការលំបាក ឬ​ឈ្លោះ​គ្នា​។ ជា​លទ្ធផល រាល់​ការឈ្លោះគ្នា​ទាំងអស់ ដៃគូ​ប្រហែលជា មិន​មាន​អារម្មណ៍ ចង់​សាង​ទំនាក់ទំនង​ផ្លូវកាយ ជាមួយ​អ្នក​ទៀតឡើយ​។

នាង​ចាប់អារម្មណ៍​នរណាម្នាក់​ផ្សេង​
ស្នេហា​ប្រហែលជា​ត្រូវការ​ពេលវេលា ហើយ​បើសិនជា​អាច​ទៅ​រួច​នោះ ដៃគូ​អ្នក ក៏​អាច​នឹង​លែង​ខ្វល់​នឹង​អ្នក ព្រមទាំង​សម្លឹង​មើល​នរណា​ម្នាក់​ផ្សេង​ទៅហើយ​។ បើសិន​ជា​ដៃគូ គ្មាន​អារម្មណ៍​ជាមួយ​អ្នក​ទៀត​ទេ វា​អាច​ហើយ​ថា នាង​កំពុង​តែ​ប្រែ​ចិត្ត នឹក​ដល់​មនុស្ស​ថ្មី​ម្នាក់ទៀត ហើយ​នាង​ក៏​មិន​ចង់​ខាត​ពេល រួមភេទ​ជាមួយ​អ្នក​ទៀត​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។