មាន​ផ្ទៃពោះ គួរតែ​ចំណាយពេល ១០ នាទី​ក្នុង​មួយថ្ងៃ សម្រាប់​ការ​តាំងសមាធិ​

មាន​ផ្ទៃពោះ គួរតែ​ចំណាយពេល ១០ នាទី​ក្នុង​មួយថ្ងៃ សម្រាប់​ការ​តាំងសមាធិ​

​ខណៈពេល​ដែល​មនុស្ស​គ្រប់គ្នា និយាយ​អំពី​សេចក្តីសុខ នៃ​ការ​មាន​ផ្ទៃពោះ របប​អាហារ​ដែល​ត្រូវ​ញ៉ាំ គន្លឹះ​នៃ​ការ​ហាត់ប្រាណ សៀវភៅ​ដែល​ត្រូវ​អាន​នោះ តែ​ពួកគេ​ក៏​មិន​បាន​និយាយ​អំពី ភាព​តានតឹង​ចំពោះ​ស្ត្រី ដែល​ត្រូវ​ប្រឈមមុខ នឹង​ការ​មាន​ផ្ទៃពោះ​ឡើយ​។ ភាព​តានតឹង​ដែល​ពួកគេ នឺង​ជួបប្រទះ​ក្នុងពេល​មាន​ផ្ទៃពោះ មានដូចជា តុល្យភាព​ជីវិត​ការងារ ភាពភ័យខ្លាច​ក្នុងពេល​សម្រាល សម្ពាធ​នៃ​ការ​មាន​ផ្ទៃពោះ​ជាដើម​។ ទោះបីជា​យ៉ាងនេះក្តី ស្ត្រេ​ស​នេះ ពិតជា​មិនល្អ​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​ឡើយ​។
 

តើ​ភាព​តានតឹង ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ និង​កូន​ក្នុង​ផ្ទៃ​ដូច​ម្តេចទៅ​?

  • ​វា​អាច​ប៉ះពាល់​ដល់​ទម្ងន់​របស់​កូន រហូត​ដល់​កូន​កើតមក មិន​គ្រប់​ទម្ងន់​ជាដើម​
  • ធ្វើឲ្យ​សម្រាលកូន​មិន​គ្រប់​ខែ​
  • ​តាមពិត ស្ត្រេ​ស ក្នុងពេល​មាន​ផ្ទៃពោះ ក៏​ទាក់ទង​នឹង​ទម្លាប់ នៃ​ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព និង​កង្វះ​ការថែទាំង សុខភាព​ខ្លួនឯង​ជា​ម្តាយ​ដែរ​។​

​របៀប​នៃ​ការគ្រប់គ្រង ភាព​តានតឹង​ក្នុងពេល​មាន​ផ្ទៃពោះ​
​មធ្យោបាយ​ដ៏​ល្អ និង​ងាយស្រួល​បំផុត ដើម្បី​ដោះស្រាយ​ភាព​តានតឹង ក្នុងពេល​មាន​ផ្ទៃពោះ​នោះ គឺ​ការ​តាំងសមាធិ​។ ចូរ​ជ្រើសរើស​កន្លែង​ដែល​ស្ងាត់​មួយកន្លែង និង​ព្យាយាម​ចំណាយ​ពេលវេលា យ៉ាងហោចណាស់ ១០ នាទី ដើម្បី​តាំងសមាធិ​ទៅ​។ ចូរ​ធ្វើ​រឿង​នេះ​រាល់ថ្ងៃ ដូច្នេះ អ្នក​នឹង​អាច​គ្រប់គ្រង ភាព​តានតឹង មុន​ពេល​វា​ក្លាយទៅជា​រឿង​ធំដុំ​បាន​។ តាមពិត ការសិក្សា​ច្រើនណាស់ ដែល​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ធ្វើការ​ព្យាបាល​ដោយ​រំងាប់​ចិត្ត តាមរយៈ​ការហាត់​ក្បាច់​យូ​ហ្គា និង​តាំងសមាធិ ដើម្បី​ឲ្យ​កូនលូតលាស់ មាន​ទម្ងន់​ត្រឹមត្រូវ សម្រាលកូន​រួច​រយៈពេល​ខ្លី មិនសូវ​ប្រើ​ថ្នាំ​ច្រើន ក្នុងពេល​សម្រាល និង​ឆាប់​ជាសះស្បើយ​ក្រោយ​ពី​សម្រាលកូន​រួច​។

​ការសិក្សា​ផ្សេង​មួយទៀត បាន​អះអាង​ថា ការអនុវត្ត​នូវ​អារម្មណ៍​ជ្រះស្រឡះ ក្នុងពេល​មាន​ផ្ទៃពោះ នឹង​ជួយ​លុបបំបាត់​ភាព​តានតឹង ក្នុងពេល​មាន​ផ្ទៃពោះ និង​ការ​ថប់​អារម្មណ៍​បាន នៅពេល​អ្នករៀន​ពី​វិធី​នេះ​បាន​ពី ១០ ទៅ ២៥ សប្តាហ៍ នៃ​ការ​មាន​ផ្ទៃពោះ​រួច​។ មានន័យ​ថា អ្នក​អាច​ជ្រើសរើស​ការ​តាំងសមាធិ បើសិន​ជា​អ្នក​ជិត​ឈានដល់ បញ្ចប់​ត្រីមាស​ទី​ពីរ​រួច ហើយ​គួរតែ​គ្រប់គ្រង​ស្ត្រេ​ស​ឲ្យ​បានល្អ ដើម្បី​ផ្តល់​ផល​វិជ្ជមាន​ច្រើន ដល់​ការលូតលាស់​របស់​កូន​។

រឿង​ដែល​ត្រូវ​ចងចាំ​

  • ​ចូរ​ដកដង្ហើម​ធម្មតាៗ ខណៈពេល​កំពុង​អង្គុយ​តាំង​សមាធិ​
  • ​មិន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​បែក​អារម្មណ៍​ឡើយ ហើយ​គិតតែ​រឿង​វិជ្ជមាន​ក្នុង​ខ្លួន​ជានិច្ច​
  • ចូរ​ប្រើ​ទម្លាប់​នេះ​ឲ្យបាន​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។