ខ្ញុំ​មាន​ផ្ទៃពោះ​ចឹង ខ្ញុំ​គួរតែ​ញ៉ាំ​អាហារ​ធម្មជាតិ​សុទ្ធ​មែន​ទេ​?

ខ្ញុំ​មាន​ផ្ទៃពោះ​ចឹង ខ្ញុំ​គួរតែ​ញ៉ាំ​អាហារ​ធម្មជាតិ​សុទ្ធ​មែន​ទេ​?

​ខ្ញុំ​មាន​ផ្ទៃពោះ ៧ សប្តាហ៍​ហើយ​។ មាន​ម្តាយ​ជាច្រើន នៅតាម​បណ្តាញ​សង្គម បាន​ណែនាំ​ខ្ញុំ ឲ្យ​ជ្រើសរើស​ផលិតផល អាហារ​ធម្មជាតិ​មក​ទទួល​ទាន​។ ខ្ញុំ​ចង់​សួរថា តើ​វា​មាន​សារៈសំខាន់​ដែរ​ទេ​? តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ទៅ​?

​ចាប់​តាំងពី​អ្នក នឹង​ត្រូវ​ចាប់ផ្តើម​ញ៉ាំ​អាហារ​ត្រឹមត្រូវ ក្នុងពេល​មាន​ផ្ទៃពោះ​មក យក​ល្អ គួរតែ​ធ្វើ​ការសម្រេចចិត្ត​ឲ្យបាន​ត្រឹមត្រូវ ចំពោះ​របប​អាហារ​អ្នក​។ ចូរ​ពិគ្រោះ​ជាមួយ អ្នកជំនាញ​ខាង​រោគ​ស្ត្រី ឬ​របប​អាហារ​ម្តង ដើម្បី​ទទួលបាន​ការណែនាំ​ថា គួរ​ញ៉ាំ​អ្វី និង​គួរ​ចៀសវាង​អ្វី​។ យ៉ាងណាមិញ អាហារ​បែប​ធម្មជាតិ ពិតៗ​មាន​ប្រយោជន៍​ខ្លាំងណាស់ ក្នុងពេល​មាន​ផ្ទៃពោះ​។​

គ្មាន​ការថែរក្សា​គុណភាព​ឲ្យបាន​យូរ​
អាហារ​ធម្មជាតិ មានន័យ​ថា គ្មាន​ជាតិគីមី និង​គ្មាន​ការថែរក្សា​គុណភាព ដើម្បី​នៅ​ល្អ​បានយូរ​ឡើយ ដូច្នេះ វា​ជា​ជម្រើស សម្រាប់​សុខភាព​ដ៏​ល្អ​មួយ​។ ដោយសារ​តែ​វា​គ្មាន​សារធាតុ​គីមី ដូច្នេះ អ្នក​ក៏​មិន​អាច​ទុក​វា​យូរ សម្រាប់​ញ៉ាំ​ថ្ងៃ​ក្រោយ​បាន​ដែរ​។ អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា ញ៉ាំ​វា​ឲ្យអស់ ក្នុង​ពេលវេលា​ណាមួយ​។ ដូច្នេះ អ្នក​ក៏​មិន​ត្រូវ​ទិញ​ច្រើន​ដែរ​។​

គ្មាន​ថ្នាំ​សម្លាប់​សត្វល្អិត​
ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​ចំណីអាហារ អាច​ប៉ះពាល់​ដល់​អ័រម៉ូន និង​ប្រព័ន្ធ​បញ្ចេញ​អ័រម៉ូន​បាន​។ វា​ក៏​ប៉ះពាល់​ដល់​ការលូតលាស់ របស់​កូន​ក្នុង​ផ្ទៃ​ដែរ​។ អាហារ​ភាគច្រើន​ដូចជា បន្លែ និង​ផ្លែឈើ សុទ្ធតែ​មាន​ថ្នាំ​សម្លាប់​សត្វល្អិត​។ ដូច្នេះ ចូរ​ស្វែងរក​ផលិតផល​ណា ដែល​បិទ​ស្លាក​សញ្ញា​ថា ធម្មជាតិ ១០០ ភាគរយ​។

គ្មាន​ការ​ញៀន​
អាហារ​ដែល​ធ្វើ​រួច អាច​នឹង​មាន​សារធាតុ​ញៀន ដើម្បី​រក្សា​គុណភាព រសជាតិ​អាហារ​ឲ្យបាន​យូរ និង​ឆ្ងាញ់​។ សារធាតុ​ទាំងនេះ អាច​មាន​ក្នុង​ស្ករ ឬ​សារធាតុ​គីមី​ផ្សេងៗ​ទៀត ដែល​រំខាន ឬ​ខូចខាត​ដល់​គុណភាព​ជីវជាតិ​របស់​អាហារ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។