គណបក្សសង្គ្រោះជាតិ ជំរុញឲ្យនិស្សិត ដែលប្រឆាំង ឯកឧត្តម កឹម សុខា គិតរឿងព្រំដែនវិញ

ព្រះសីហនុៈ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ ជំរុញឲ្យក្រុមនិស្សិតមួយចំនួន បង្វែរការគិតរឿងព្រំដែនវិញ កុំចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់ឯកឧត្តម កឹម សុខា បន្ទាប់ពីផ្ទុះរឿងអាស្រូវ។

ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃនេះ បានប៉ះទង្គិចពាក្យសំដី និងរុញច្រានគ្នាទៅវិញទៅមក ជាមួយក្រុមនិស្សិតមួយចំនួន ដែលអះអាងថាមកពីរាជធានីភ្នំពេញ ដើម្បីទាមទារអោយឯកឧត្តម កឹម សុខា  បកស្រាយពីរឿងស្នេហាជាមួយស្រីក្មេង ដែលបានកើតឡើងជា ហូរហែរមកដល់ពេលនេះ។  ប៉ុន្តែមកដល់ពេលនេះ ក្រុមអ្នករាយការណ៍ព័ត៌មាន ដើមអម្ពិល ប្រចាំខេត្តព្រះសីហនុ ដែលកំពុងតាមដានរឿងនេះ បញ្ជាក់ថា មិនទាន់មានភាគីណារងរបួសនោះទេ។

ការប៉ះទង្គិចនេះ ធ្វើឡើយស្របពេលដែល ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា ចុះទៅជួបអ្នកគាំទ្រ នៅក្នុងភូមិអូតាប៉ាង ឃុំអូរឧញ៉ាហេង ស្រុកព្រៃណប់ ខេត្តព្រះសីហនុ។

ជាការឆ្លើយតបមកកាន់ក្រុមនិស្សិតមួយក្រុម អ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ ជំរុញឲ្យក្រុមនិស្សិតមួយចំនួន បង្វែរការគិតរឿងព្រំដែនវិញ កុំចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់ឯកឧត្តមកឹម សុខា បន្ទាប់ពីផ្ទុះរឿងជំលោះ។

តើនៅក្នុងជំនួបនោះ គេនៅមិនទាន់ដឹងថា តើឯកឧក្តមកឹម សុខា នឹងឆ្លើយតបយ៉ាងណា ចំពោះការទាមទាររបស់និស្សិតមួយក្រុមនេះយ៉ាងណាទេ?