អ ហ បង្រ្កាបនិងឃាត់ខ្លួនជន សង្ស័យ ករណី ឆក់កាបូប ជនជាតិចិន

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ២០៖៣០នាទី ចំនុចមុខក្លោងទ្វារ សាលាស៊ីសុវត្ថិ ខាងត្បូង ផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣  ករណីលួច ឆក់កាបូប ជនជាតិចិន។
   ១.ឈ្មោះ ស៊ន់ វ័រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិស្តៅ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ព្រៃវែងជាអ្នកបើកម៉ូតូ
   ២.ឈ្មោះ វុធ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ ជាអ្នកឆក់
   ដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CN:4346

រឿងហេតុជនរងគ្រោះ ជាជនជាតិចិន០២នាក់ (ប្រុស១ស្រី១) បានដើរថ្មើជើងតាម បណ្តោយផ្លូវ១៨៤ កែង៥១ ស្រាប់តែមានជនសង្ស័យ ០២នាក់ខាងលើបានជិះម៉ូតូមកក្បែរ ហើយជនសង្ស័យ ឈ្មោះ វុធ ម៉ាប់ ជាអ្នកអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់យកកាបូប របស់ជនរងគ្រោះ ប៉ុន្តែត្រូវបានជនរងគ្រោះ ប្រតាយប្រតប់ទាញយកមកវិញ បណ្តាលអោយម៉ូតូ របស់ជនសង្ស័យដួល ហើយពួកគេបានព្យាយាមលើក ម៉ូតូជិះគេចខ្លួន រហូតដល់ចំនុច មុខសាលាលើសុវត្ថិ ផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣ ក៏ត្រូវកំលាំង ល្បាតយើងឃាត់ខ្លួន បានតែម្តង។

ក្នុងករណីនេះ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹង នៅកន្លែងយើងទេ ពួកគាត់មានកាប្រញាប់ ហើយធ្វើរដំណើរទៅបាត់។ ប៉ុន្តែនៅកន្លែងកើតហេតុ មានសាក្សីឈ្មោះ កែវ វិមានសុភ័ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៦២អឺ០ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ បានមកធ្វើសាក្សីនៅកន្លែងយើង បញ្ជាក់ថាជនស្ស័យ០២នាក់ខាងលើពិត ជាបានឆក់កាបូបរបស់ជនជាតិ ចិននោះពិតប្រាកដមែន។

ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ វុធ ម៉ាប់ បានសារភាពថា ពួកគេទាំង០២នាក់ធ្លាប់ធ្វើ សកម្មភាពឆក់ តាមផ្លូវក្នុងរាជធានីភ្នំពេញ ចំនួន០៤ដងមកហើយ៕

អ ហ បង្រ្កាបនិងឃាត់ខ្លួនជន សង្ស័យ ករណី ឆក់កាបូប ជនជាតិចិន

អ ហ បង្រ្កាបនិងឃាត់ខ្លួនជន សង្ស័យ ករណី ឆក់កាបូប ជនជាតិចិន