ស្ថានីយតេជោ សែន ត្រូវបានដាក់ ឲ្យប្រើប្រាស់ ឡើងវិញ

ភ្នំពេញៈ យោងតាមគេហទំព័រ របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ០៤ ខែមីនា ម្សិលមិញ ឲ្យដឹងថា ក្រោយពីត្រួត ពិនិត្យថែទាំ និងតម្លើងបន្ថែម នូវប្រព័ន្ធ ចម្រោះជៀសវាង ការឆ្លង ដោយសារ អាកាសធាតុ ជាមួយនឹងប្រព័ន្ធទូរស័ព្ទ រួចមកពេលនេះ ស្ថានីយរ៉ាដា តេជោ សែន បានដាក់ឲ្យដំណើការ និងផ្តល់ទិន្នន័យ ពាក់ព័ន្ធ នឹងអាកាសធាតុ ជាប្រក្រតី ឡើងវិញហើយ។

កាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៣មីនានេះ ស្ថានីយតេជោ សែន ត្រូវបានផ្អាកអោយ ប្រើប្រាស់ជា បណ្តោះអាសន្ន ដើម្បីឲ្យក្រសួង ពិនិត្យបណ្តាញ នេះឡើងវិញ៕