លំនៅដ្ឋាន​មន្ត្រី​យោធាម្នាក់ ​ទិញ​ឈើ​ប្រណិត មកស្តុក​ទុក​ តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ផ្នែក​វ៉ើនសៃ​ មិនហ៊ាន​បង្ក្រាប​

រតនគិរី៖ លំនៅដ្ឋានមន្ត្រីយោធាម្នាក់ ឈ្មោះ ស៊ី នឿន បំរើការងារនៅអង្គភាព ការិយាល័យទី២ (ដឺបេ) នៃបញ្ជាការការដ្ឋាន កងទ័ពជើងគោកប្រចាំការ ខេត្តរតនគិរី បានដឹកឈើប្រណិត ជាច្រើនដុំមកស្តុកទុក នៅចំណុចភូមិបានហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃខេត្តរតនគិរី ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើ វ៉ើនសៃមិនហ៊ានបង្ក្រាប។

បើតាមប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្បែរ ទីតាំង ខាងលើប្រាប់ឲ្យដឹងថា ឈ្មោះស៊ី នឿន នេះរូបគាត់ពីមុន មិនដែលចូលបំរើ កងទ័ពនោះទេ មុខរបររបស់គាត់គឺរកស៊ី ឈើជាយូរយារណាស់ មកហើយ ស្រាប់តែមិនដឹងយកលុយ ទៅទិញស័ក្តិពី កាលណាមកពាក់លើ ស្មាបង្អួតអ្នកភូមិក៏ដូចជា អ្នករកស៊ីឈើដទៃទៀត។

ជាងនេះទៅទៀតមន្ត្រីយោធារូបនេះ កន្លងមកបាននាំឈ្មួញ វៀតណាមទៅទិញ ឈើប្រណិតដល់ក្នុងព្រៃតែម្តង ដោយពុំខ្លាចច្បាប់នោះឡើយ។ គេកំពុងតែឆ្ងល់ថាគ្រាន់ តែអ្នករកស៊ីឈើសោះ ពោលគឺមិនបាន ចូលបំរើកងទ័ព អ្វីបន្តិចសោះគ្មានគុណបំណាច់ ចំពោះជាតិ ស្រាប់តែយកលុយទិញ ស័ក្តិ ៣ មកពាក់លើស្មា យ៉ាងសង្ហារមិនដឹងថ្នាក់ លើខាងណាជាអ្នកជា អ្នកបំពាក់ស័ក្តិអោយនោះទេ។

ដោយរដ្ឋត្រូវចំណាយ ប្រាក់បៀវត្សក្នុងមួយខែៗ រាប់ម៉ឺនរៀលបើកអោយ មន្ត្រីយោធាឈ្មោះស៊ី នឿន នោះទទេដោយមិនដែល មានវត្តមានក្នុងអង្គភាព ធ្វើការបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋសោះឡើយ។

ទាក់ទិនទៅនឹងមន្ត្រីយោធាទិញឈើប្រណិត មកស្តុកទុកប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើ មិនហ៊ានបង្ក្រាបនេះដែរ ក្រុមអ្នកសារពត៌មាន សុំការបំភ្លឺពីលោកស៊ី នឿន នៅព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែមន្ត្រី យោធារូបនោះបានប្រាប់យ៉ាងខ្លី តាមទូរស័ព្ទលេខ ០៣១ ៤៣៣៣ ៣៤៤ ប្រសិនបើអ្នកសារពត៌មាន ហ៊ានចុះផ្សព្វផ្សាយឈ្មោះ របស់គាត់គឺគាត់បាញ់ចោល។ ដោយឡែកលោកជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃ មិនអាចសុំការបំភ្លឺ បានទេនៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៦នេះ៕

លំនៅដ្ឋាន​មន្ត្រី​យោធាម្នាក់ ​ទិញ​ឈើ​ប្រណិត មកស្តុក​ទុក​ តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ផ្នែក​វ៉ើនសៃ​ មិនហ៊ាន​បង្ក្រាប​

លំនៅដ្ឋាន​មន្ត្រី​យោធាម្នាក់ ​ទិញ​ឈើ​ប្រណិត មកស្តុក​ទុក​ តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ផ្នែក​វ៉ើនសៃ​ មិនហ៊ាន​បង្ក្រាប​