អគ្គលេខាធិការ អ.ស.ប នឹងបំពេញទស្សនកិច្ច ទៅកាន់អាល្លឺម៉ង់ រួចវិលមកកាន់ ញ៉ូវយ៉កវិញ ក្នុងសប្តាហ៍ក្រោយ

អ.ស.ប៖ លោក បាន គីមូន អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ នឹងអញ្ជើញបំពេញ ទស្សនកិច្ច ផ្លូវការមួយទៅកាន់ ប្រទេសអាល្លឺម៉ង់  ហើយវិលមកកាន់ ក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិកវិញ នៅក្នុងសប្តាហ៍ក្រោយ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ថា អ្នកនាំពាក្យមួយរូបមកពី អ.ស.ប បានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រថា នៅថ្ងៃចន្ទ អគ្គលេខាធិការនៃអង្គការ សហប្រជាជាតិ បាន គីមូន នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយលោកនឹងជួប ជាមួយលោកស្រី Angela Merkel អធិការបតី អាល្លឺម៉ង់ និងជួបជាមួយប្រធាន សភាអាល្លឺម៉ង់ រួចមកកាន់ ក្រុងញ៉ូវយ៉កវិញ ។

នៅថ្ងៃទី០៨ មីនា លោកអគ្គលេខា នឹងទៅដល់ក្រុងប៊ែកឡាំង ហើយនឹងជួបជាមួយលោកស្រី Angela Merkel ។ លោក Farhan Hag អនុអ្នកនាំពាក្យ UN បានថ្លែងត្រួសៗយ៉ាងដូច្នេះ ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា លោក បាន នឹងជួបពិភាក្សាការងារជាមួយលោក Norbert Roettgen ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ច ការបរទេសផងដែរ ។

លោកបាន នឹងវិលមកកាន់ ក្រុងញ៉ូវយ៉កវិញ នៅថ្ងៃពុធ ៕

  • អគ្គលេខាធិការ អ.ស.ប នឹងបំពេញទស្សនកិច្ច ទៅកាន់អាល្លឺម៉ង់ រួចវិលមកកាន់ ញ៉ូវយ៉កវិញ ក្នុងសប្តាហ៍ក្រោយ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/05  Category:​អន្តរជាតិ