នារីចិត្តសឿង ហ៊ានតដៃជាមួយ ចោរប្លន់ ទោះជាកំពុងត្រូវ កាំភ្លើងភ្ជង់ចំក្បាល យ៉ាងណាក៏ដោយ (មានវីដេអូ)

ហ្សកហ្ស៊ី៖ វីដេអូស្តែងមួយ បានកំពុងធ្វើឲ្យមនុស្ស ជាច្រើនចាប់អារម្មណ៍ជាខ្លាំង ដោយក្នុងនោះគឺ បានបង្ហាញនូវទិដ្ឋភាព របស់នារីអ្នកគិតលុយ ដ៏ក្លាហានម្នាក់ ហ៊ានតតាំងជាមួយ នឹងចោរ ដែលមានកាំភ្លើងក្នុងដៃ ដោយមិនញញើត បើទោះជានាងកំពុងតែត្រូវ កាំភ្លើងភ្ជង់ចំក្បាល យ៉ាងណាក៏ដោយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ចោរខាងលើមានវ័យ១៧ឆ្នាំ និងឈ្មោះ Christian Thornton បានចូល ទៅទិញ ភេសជ្ជៈមួយកំប៉ុង នៅក្នុងហាងលក់ទំនិញមួយ និងបានប្រគល់ឲ្យនាង Bhumika Patel ដែលជាបុគ្គលិកហាង ដើម្បីគិតលុយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលដែលនាង Bhumika កំពុងគិតលុយនោះ ស្រាប់តែ Christian ដែលជាចោរប្លន់ម្នាក់នោះ បានដកកាំភ្លើងខ្លីមួយដើម ភ្ជង់នាងក្នុងបំណង ប្លន់យកលុយទាំងអស់ ដែលនាងមាន។

នារីចិត្តសឿង ហ៊ានតដៃជាមួយ ចោរប្លន់ ទោះជាកំពុងត្រូវ កាំភ្លើងភ្ជង់ចំក្បាល យ៉ាងណាក៏ដោយ (មានវីដេអូ)
នាង Bhumika កំពុងត្រូវចោរប្រុសម្នាក់នោះ យកកាំភ្លើងមកភ្ជង់ ដើម្បីប្លន់យកលុយ

តែអ្វីដែលនឹកស្មានមិនដល់ Bhumika មិនត្រឹមតែមិនមាន ភាពតក់ស្លុតនោះទេ នាងបែរជាតដៃ ទាំងដៃទទេជាមួយនឹង Christian ដែលជាចោរម្នាក់នោះ ដោយការចាប់វាយ និងវាសកាំភ្លើង មិនឈប់ឈរ រហូតទាល់តែចោរប្រុសរូបនោះ ទ្រាំមិនបានរត់ចេញពីហាង ទាំងព្រលឹងចុងសក់។ ជាមួយគ្នានេះដែរ Bhumika បានប្រាប់ឲ្យដឹងថា “ចោរនោះប្រាប់ ឲ្យខ្ញុំប្រគល់លុយទាំងអស់ ទៅឲ្យគេ បើមិនអញ្ចឹងគេនឹង បាញ់ខ្ញុំតែម្តង។ ពេលនោះខ្ញុំក៏តបវិញថា អ្នកត្រូវការលុយ? ប៉ុន្តែខ្ញុំមិនឲ្យនោះទេ ហើយបើចង់បាញ់ បាញ់មក បាញ់ឥឡូវមក។ ក្រោយមកខ្ញុំ ក៏តដៃចាប់ដៃរបស់គេ នឹងទះយកៗ ទើបអាចរួចខ្លួន ពីគ្រោះថ្នាក់មួយនេះបាន”។

គូសបញ្ជាក់ផងដែរថា ពេលនេះ Christain Thornton ត្រូវបានប៉ូលីស ប្រចាំតំបន់ Richmond County ធ្វើការចាប់ខ្លួន រួចរាល់ហើយ និងត្រៀមធ្វើការចោទប្រកាន់ ពីបទឧក្រិដ្ឋ ២ទៅ៣ករណី ផងដែរ៕

ចង់ដឹងថាវីដេអូ នោះយ៉ាងណាសូមទស្សនា ទាំងអស់គ្នា៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត