មន្រ្តីគណបក្ស​ប្រឆាំង ស្នើឲ្យ​និស្សិតប្រឆាំង​ឯកឧត្តម កឹម សុខា យល់ពី​សិទ្ឋ​ធ្វើ​នយោបាយ

ព្រះសីហនុ៖ លោក ជា ប៉ូច តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលចេញមកជួបក្រុមនិស្សិតប្រឆាំង នឹងឯកឧត្តម កឹម សុខា ពន្យល់ប្រាប់ពួកគេថា  គណបក្សសង្គ្រោះជាតិ មានសិទ្ឋប្រាប់ទៅអាជ្ញាធរ ដែលមករំខាន់កន្លែងប្រារព្ឋពិធីនេះ ពីព្រោះបក្សសង្គ្រោះជាតិ មិនបានអញ្ជើញអ្នកទាំងនេះមកទេ។

ប៉ុន្តែយ៉ាងណាក៏ដោយ លោក ជា ប៉ូច បញ្ជាក់ថា   “ ប្អូនមកនេះជាសិទ្ឋសេរីភាពរបស់ប្អូន ប៉ុន្តែសូមប្អូនទៅកន្លែងម្ខាងទៀត កុំអោយរំខានដល់ការប្រារព្ឋពិធី អូនចង់ធ្វើអីធ្វើទៅតែសុំទៅម្ខាង ព្រោះវិន័យរបស់បក្សគេមានរៀងៗខ្លួន។ គណបក្សណា ក៏មានវវិន័យដែរ ចឹងបើគណបក្សគេអត់អនុញ្ញាតិអោយអូនឯងចង់បុកចូល ប៉ុន្តែខុសនិតិវិធីគណបក្សគេ ខ្ញុំនិយាយនេះ ចង់អោយគ្រប់គ្នាមានសិទ្ឋសេរីភាព ក្នុងការចូលរួមនយោបាយ ចឹងហើយយើងមិនអាចទៅធ្វើអ្វីមួយ តាមអារម្មណ៍របស់យើងទេ”៕