វគ្គ១៣៖ លោក កឹម សុខា សប្បាយចិត្តខ្លាំង នៅពេលប្រពន្ធចុង មានកូនប្រុស ម្នាក់ស្នងត្រកូល

ភ្នំពេញ៖ គណនីហ្វេសប៊ុកឈ្មោះ «រឿងពិត CNRP» នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០១៦ បានបង្ហោះខ្សែអាត់សំឡេង និង សរសេរថា រឿង កឹម សុខា វគ្គទី១៣ លោក កឹម សុខា សប្បាយចិត្តខ្លាំង នៅពេលដែលដឹងថា ស្រីយួន ម៉ាក់នីតា ប្រពន្ធចុងគាត់ កកំណើត បានកូនប្រុសម្នាក់ ស្នងត្រកូល « កឹម » ។

គណនីហ្វេសប៊ុកខាងលើ បានសរសេរបន្តថា «ខ្ញុំសូមបង្ហោះជូនជន រួមជាតិនូវសំឡេងអរ រខិបរខុបរបស់ លោក កឹម សុខា នៅពេលទទួល ដំណឹងពីស្រីយួន ជាប្រពន្ធចុងគាត់ ឈ្មោះ យ៉េស មានកូនម្នាក់ទៀតជាប្រុស ៥ខែ បានចាប់កំណើតក្នុងផ្ទៃ»។

គណនីហ្វេសប៊ុកខាងលើ បានសរសេរបន្តថា «អំពើផិតក្បត់ប្រពន្ធដើម ហាក់បីដូចជា បើកចំហរយ៉ាងខ្លាំង សម្រាប់លោក កឹម សុខា ដោយគាត់មិនចេះ ខ្លាចក្រែងរអែង ចិត្តប្រពន្ធសោះឡើយ គឺលោក កឹម សុខា ក្រៅពីលួចលាក់ទាក់ទង ទៅស្រីៗជាច្រើន និងមានប្រពន្ធចុង ជាច្រើននាក់ហើយនោះ បែរជាសប្បាយចិត្ត អរខ្លាំងស្ទើរដាច់ ខ្យល់ស្លាប់ ដោយគ្រាន់តែ ប្រពន្ធចុងជាស្រីយួន ប្រាប់ថា ទៅពេទ្យពិនិត្យឃើញ មានកូនប្រុសក្នុងផ្ទៃ។ លោក កឹម សុខា ជ្រួលច្របល់អន្ទះអន្ទាញ ក្នុងចិត្តទូរស័ព្ទ និយាយជាមួយ ស្រីយួនឈ្មោះ យ៉េស ដោយមោទនភាពថា ត្រកូលកឹម បានចាប់កំណើតហើយ។ ត្រកូនកឹមនៅពេលនេះ គឺជាកូនខ្មែរកាត់យួន»។

ជានិច្ចកាលលោក កឹម សុខា តែងតែធ្វើនយោបាយ ប្រឆាំងយួន និងគ្រប់ម៉ាត់ ស្អប់យួន ប៉ុន្តែ ទាំងនេះគ្រាន់តែជាការ បោកប្រាស់ប៉ុណ្ណោះ ពីព្រោះលោកបាន លួចលាក់មាន ប្រពន្ធចុងជាយួន និងស្រឡាញ់ប្រពន្ធចុង នោះខ្លាំងណាស់ នេះបើយោងតាម សម្តីនៃកាសាសងគ្នា តាមទូរស័ព្ទជាមួយ ម៉ាក់នីតា ជាស្រីយួននោះ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ ។

អីឡូវអាប៉ោង បើកគ្របហើយ គឺនៅពេលនេះ បងប្អូននឹងដឹងថា លោក កឹម សុខា គឺជាមេបក្ស បោកប្រាស់សុទ្ធសាធ ពីព្រោះខាងក្រៅនិយាយថា ស្អប់យួន តែក្នុងចិត្តស្រឡាញ់ យួនផ្កាប់មុខ បើមិនអ៊ីចឹងក៏មិនមែន មកបង្កាត់ពូជជាមួយ យួនរហូតបានកូន ពីរនាក់នោះទេ។

ថ្ងៃនេះខ្ញុំសូមទម្លាយនូវអាថ៌កំបាំងដែលបាន ដឹងជាយូរមកហើយនោះ ដោយបង្ហោះនូវ សម្រង់សម្តី និងសំឡេងដើម របស់លោក កឹម សុខា និយាយតាមទូរស័ព្ទ ទាំងចិត្តសប្បាយ រីករាយបំផុតជាមួយ (ម៉ាក់អានីតា ) ជនជាតិយួន ដែលដឹងថា ខ្លួនមានកូនប្រុស ជាអ្នកស្នងត្រកូល ដូចតទៅ៖

ថ្ងៃទី២៤ ខែ ០៨ ឆ្នាំ ២០១១

(កឹម សុខា និយាយជាមួយប្រពន្ធចុង( ម៉ាក់អានីតា )

កឹម សុខា ៖ ប្រាប់ស្ដ្រីកំណាន់ថាខ្លួនតេទៅអាមេរិកម៉ិញប្រាប់គេឱ្យផ្ញើលុយមក។

ស្រីកំណាន់៖ ខ្លួនអត់មានលុយទេ ខ្ទេចពីខ្លួនហើយ។

កឹម សុខា៖ ចាំថ្ងៃអាទិត្យ។

ស្រីកំណាន់៖ សួរថាញាំបាយឬនៅ?

កឹម សុខា៖ នៅខ្ជិលញ៉ាំនាំតែប៉ាស់ឆ្កឺតអត់មានអីបន្ធូរ។

ស្រីកំណាន់៖ នៅជិតក៏មិនបានដែរហើយ ក្រែងថាចង់បានឆ្កឹល (សំដៅចង់បានកូនប្រុស) ឥឡូវបានហើយសប្បាយចិត្តទេ?

កឹម សុខា៖ សប្បាយចិត្តណាស់ បំណងបានសំរេច សុំប៉ុណ្ណឹងបានហើយ មួយជីវិតខ្លួនប៉ុណ្ណឹង បានសេចក្តីសុខហើយ គិតតែរកអនាគតឱ្យវា បានហើយតែឥឡូវ ធ្វើម៉េចបិទហាងហ្នឹង។

ស្រីកំណាន់៖ គ្រៀវទៅ គេចេះគិតខ្លួនគេហើយ ឥឡូវគិតតែរកលុយ ទៅបានហើយ។

កឹម សុខា៖ ឥឡូវអ្នកនៅអាមេរិកគាត់ ចង់ឱ្យខ្លួនទៅ ប៉ុន្តែគេទិញផ្ទះធំមួយ នៅជាយក្រុង គេធ្វើពិធីឡើងផ្ទះ ហៅភ្ញៀវមក ហើយគេចងដៃប៉ុន្មានឱ្យមកខ្ញុំទាំងអស់ តែគេឱ្យទៅ 2 នាក់យាយ (ប្រពន្ធ) ទៀត។

ស្រីកំណាន់៖ បើទៅឱ្យខ្ញុំតែ 5000 ដុល្លារមកបានហើយ។

សូមស្តាប់សម្លេងឆ្លើយឆ្លងគ្នា រវាងលោក កឹម សុខា ជាមួយ និងប្រពន្ធចុងឈ្មោះ យ៉េស ហៅម៉ាក់អានីតា ដូចខាងក្រោម៖

លោក កឹម សុខា សប្បាយចិត្តខ្លាំង នៅពេលដែលដឹងថា ស្រីយួន ម៉ាក់នីតា...

រឿង កឹម សុខា វគ្គទី១៣លោក កឹម សុខា សប្បាយចិត្តខ្លាំង នៅពេលដែលដឹងថា ស្រីយួន ម៉ាក់នីតា ប្រពន្ធចុងគាត់ កកំណើត បានកូនប្រុសម្នាក់ស្នងត្រកូល « កឹម »ខ្ញុំសូមបង្ហោះជូនជនរួមជាតិនូវសំឡេងអររខិបរខុបរបស់លោក កឹម សុខា នៅពេលទទួលដំណឹងពីស្រីយួនជាប្រពន្ធចុងគាត់ឈ្មោះ យ៉េស មានកូនម្នាក់ទៀតជាប្រុស ៥ខែបានចាប់កំណើតក្នុងផ្ទៃ។ អំពើផិតក្បត់ប្រពន្ធដើម ហាក់បីដូចជាបើកចំហរយ៉ាងខ្លាំងសម្រាប់លោក កឹម សុខា ដោយគាត់មិនចេះខ្លាចក្រែងរអែងចិត្តប្រពន្ធសោះឡើយ គឺលោក កឹម សុខា ក្រៅពីលួចលាក់ទាក់ទងទៅស្រីៗជាច្រើន និងមានប្រពន្ធចុងជាច្រើននាក់ហើយនោះ បែរជាសប្បាយចិត្ត អរខ្លាំងស្ទើរដាច់ខ្យល់ស្លាប់ ដោយគ្រាន់តែប្រពន្ធចុងជាស្រីយួនប្រាប់ថា ទៅពេទ្យពិនិត្យឃើញមានកូនប្រុសក្នុងផ្ទៃ។ លោក កឹម សុខា ជ្រួលច្របល់អន្ទះអន្ទាញក្នុងចិត្តទូរស័ព្ទនិយាយជាមួយស្រីយួនឈ្មោះ យ៉េស ដោយមោទនភាពថា ត្រកូលកឹម បានចាប់កំណើតហើយ។ ត្រកូនកឹមនៅពេលនេះ គឺជាកូនខ្មែរកាត់យួន។ជានិច្ចកាលលោក កឹម សុខា តែងតែធ្វើនយោបាយប្រឆាំងយួន និងគ្រប់ម៉ាត់ស្អប់យួន ប៉ុន្តែ ទាំងនេះគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ ពីព្រោះលោកបានលួចលាក់មានប្រពន្ធចុងជាយួន និងស្រឡាញ់ប្រពន្ធចុងនោះខ្លាំងណាស់ នេះបើយោងតាមសម្តី នៃកាសាសងគ្នាតាមទូរស័ព្ទជាមួយ ម៉ាក់នីតា ជាស្រីយួននោះ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ ។អីឡូវអាប៉ោងបើកគ្របហើយ គឺនៅពេលនេះបងប្អូននឹងដឹងថា លោក កឹម សុខា គឺជាមេបក្សបោកប្រាស់សុទ្ធសាធ ពីព្រោះខាងក្រៅនិយាយថា ស្អប់យួន តែក្នុងចិត្តស្រឡាញ់យួនផ្កាប់មុខ បើមិនអ៊ីចឹង ក៏មិនមែនមកបង្កាត់ពូជជាមួយយួនរហូតបានកូនពីរនាក់នោះទេ។ថ្ងៃនេះខ្ញុំសូមទម្លាយនូវអាថ៌កំបាំងដែលបានដឹងជាយូរមកហើយនោះ ដោយបង្ហោះនូវសម្រង់សម្តី និងសំឡេងដើម របស់លោក កឹម សុខា និយាយតាមទូរស័ព្ទទាំងចិត្តសប្បាយរីករាយបំផុតជាមួយ (ម៉ាក់អានីតា ) ជនជាតិយួន ដែលដឹងថា ខ្លួនមានកូនប្រុស ជាអ្នកស្នងត្រកូល ដូចតទៅ៖ថ្ងៃទី 24 ខែ 08 ឆ្នាំ 2011 (កឹម សុខា និយាយជាមួយប្រពន្ធចុង( ម៉ាក់អានីតា ) កឹម សុខា ៖ ប្រាប់ស្ដ្រីកំណាន់ថាខ្លួនតេទៅអាមេរិកម៉ិញប្រាប់គេឱ្យផ្ញើលុយមក។ស្រីកំណាន់៖ ខ្លួនអត់មានលុយទេ ខ្ទេចពីខ្លួនហើយ។កឹម សុខា៖ ចាំថ្ងៃអាទិត្យ។ស្រីកំណាន់៖ សួរថាញាំបាយឬនៅ?កឹម សុខា៖ នៅខ្ជិលញ៉ាំនាំតែប៉ាស់ឆ្កឺតអត់មានអីបន្ធូរ។ស្រីកំណាន់៖ នៅជិតក៏មិនបានដែរហើយក្រែងថាចង់បានឆ្កឹល (សំដៅចង់បានកូនប្រុស) ឥឡូវបានហើយសប្បាយចិត្តទេ?កឹម សុខា៖ សប្បាយចិត្តណាស់ បំណងបានសំរេច សុំប៉ុណ្ណឹងបានហើយ មួយជីវិតខ្លួនប៉ុណ្ណឹងបានសេចក្តីសុខហើយ គិតតែរកអនាគតឱ្យវាបានហើយតែឥឡូវធ្វើម៉េចបិទហាងហ្នឹង។ស្រីកំណាន់៖ គ្រៀវទៅ គេចេះគិតខ្លួនគេហើយ ឥឡូវគិតតែរកលុយទៅបានហើយ។កឹម សុខា៖ ឥឡូវអ្នកនៅអាមេរិកគាត់ចង់ឱ្យខ្លួនទៅ ប៉ុន្តែគេទិញផ្ទះធំមួយនៅជាយក្រុង គេធ្វើពិធីឡើងផ្ទះហៅភ្ញៀវមក ហើយគេចងដៃប៉ុន្មានឱ្យមកខ្ញុំទាំងអស់ តែគេឱ្យទៅ 2 នាក់យាយ (ប្រពន្ធ) ទៀត។ស្រីកំណាន់៖ បើទៅឱ្យខ្ញុំតែ 5000 ដុល្លារមកបានហើយ។សូមស្តាប់សម្លេងឆ្លើយឆ្លងគ្នា រវាងលោក កឹម សុខា ជាមួយនិងប្រពន្ធចុងឈ្មោះ យ៉េស ហៅម៉ាក់អានីតា ដូចខាងក្រោម៖

Posted by រឿងពិត CNRP on Friday, March 4, 2016