សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យ ពលរដ្ឋប្រើប្រាស់ អំបិលក្នុងស្រុក

កំពត ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់ផលិតផល អំបិលក្នុងស្រុក។ សម្តេចបបញ្ជាក់ថា អំបិលរបស់ខ្មែរ មានជាតិអ៊ីយ៉ូត ការពារជំងឺពកក ហើយពិសារទៅ មិនប៉ះពាល់ ដល់សុខភាព។

នេះជាប្រសាសន៍របស់ សម្តេចតេជោហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលកុមាកំព្រា (SOS) ស្ថិតក្នុងភូមិរលួស  ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។