ធនាគាមេយប៊េង សម្ភោធ​ការិយាល័យថ្មី​ អាជីវកម្ម​កម្ពស់ ១០ជាន់ នៅ​កម្ពុជា​

ភ្នំពេញ៖ ធនាគាមេយប៊េង បានដាក់សម្ភោធជា ផ្លួវការនូវអគាការិយាល័យ  សម្រាប់អាជីវកម្ម មានឈ្មោះថាមេយប៊េងថៅវើ កំពស់ ១០ជាន់ក្រោមនិមិត្ត សញ្ញាមួយតំណាងឲ្យ គោលជំហរ សម្ព័ន្ធធនាគារ នាព្រឹកថ្ងៃទី៥ ខែមីនា។

អគាថ្មីនេះមានទីតំាងស្ថិត នៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ទុលមុខសាលាបឋមសិក្សា ព្រះនរោត្តម  និងមានការចូលរួមពី លោក ជា ចាន់តូ  អគ្គ ទេសាភិបាលធនាគា ជាតិនៃកម្ពុចា  លោកឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា។

លោក  Tan sri Megat ប្រធានក្រុមប្រឹក្សាភិបាល នៃសហម្ព័ន្ធធនាគា មេយប៊េងបានលើកឡើង ការបង្កើតអគាការិយាល័យ សារជីវកម្មថ្មីក្នុងប្រទេសកម្ពុជា  គឺជាផ្នែកមួយនៃ ផែនការយុទ្ធសាស្ត្រ របស់ធនាគារ មេយប៊េង ដើម្បីពង្រឹងប្រ តិបត្តិការក្នុងប្រទេស ព្រមទំាងដើម្បីពង្រីការបោះជំហាន របស់ធនាគារនៅក្នុងតំ បន់  និងដើម្បីប្រែក្លាយទៅជា សម្ព័ន្ធធនាគារ ដែលឈានមុខគេក្នុង តំបន់អាស៊ី ទំាងមូល ។

លោកបានបញ្ជាក់ថា«អាគារមេយប៊េង ថៅវើគឺជានិត្តសញ្ញានៃភាពជោគ ជ័យ របស់យើង និងជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ភាពអស្ចារ្យ ដែលនឹងឈាន មក ដល់ ។ខ្ញុំបាទយល់យល់ឃើញថា មហាវិថីព្រះនរោត្តមគឺជា ទីតំាងមួយក្នុងចំនោម ទីតំាងភូមិសាស្ត្រ ក្នុងរាជធានីភ្នំពេញ ដែលប្រកបដោយ ភាពលេចធ្លោ និងជាទីតំាងយុទ្ធសាស្ត្រ សម្រាប់ពាណិជ្ជកម្ម ហើយធនាគារយើងខ្ញុំ ពិជាមានមោទនភាពយ៉ាងក្រៃលែង ជាមួយនឹងដាក់បន្ថែមទីតំាងភូមិសាស្ត្រ ថ្មី មួយនេះ ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងឆាប់ រហ័សនៅក្នុងរាជធានីភ្នំពេញ»។ ជាមួយគ្នានោះដែរលោកក៏ បានលើកឡើងថាការដាក់ សម្ភោធអគារថ្មីនេះ ស្របជាមួយនឹង ការបង្កើតសហគមន៍ សេដ្ឋកិច្ចអាស៊ាន ដែលហៅកាត់ថា «AEC»៕

ធនាគាមេយប៊េង សម្ភោធ​ការិយាល័យថ្មី​ អាជីវកម្ម​កម្ពស់ ១០ជាន់ នៅ​កម្ពុជា​

ធនាគាមេយប៊េង សម្ភោធ​ការិយាល័យថ្មី​ អាជីវកម្ម​កម្ពស់ ១០ជាន់ នៅ​កម្ពុជា​