យុវជន​មួយ​ក្រុម​ព្យាយាម​ជួប​លោក កឹម សុខា ឲ្យ​បកស្រាយ​រឿង​ខ្សែអាត់​សំឡេង

យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ៥០​នាក់ ព្យាយាម​ចូល​ទៅ​ជួប​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ នា​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា ដើម្បី​ទាមទារ​ឲ្យ​លោក​បំភ្លឺ​រឿង​ខ្សែ​អាត់​សំឡេង។

ក្រុម​យុវជន​ដែល​អះអាង​ខ្លួន​ឯង​ថា ជា​និស្សិត​ពី​សកលវិទ្យាល័យ​នានា​នៅ​ភ្នំពេញ មាន​បំណង​ទៅ​ទាមទារ​ឲ្យ​លោក កឹម សុខា ចេញ​មុខ​បកស្រាយ​រឿង​ខ្សែ​អាត់​សំឡេង​ពាក់ព័ន្ធ​រឿង​ស្នេហា ​ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់។ ទោះ​ជា​យ៉ាង​ណា​ ការ​ព្យាយាម​របស់​យុវជន​ទាំង​នោះ​មិន​បាន​សម្រេច​ទេ ដោយសារ​មាន​យុវជន​មួយ​ក្រុម​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​រារាំង​មិន​អោយ​ចូល​ទៅ​ក្នុង​វេទិកា​នោះ។

កឹម សុខា ៨៥៥ ២០១៦
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ក្នុង​វេទិកា​សាធារណៈ​នា​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayutyea

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្វើ​វេទិកា​សាធារណៈ​មួយ​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​ប្រមាណ ២​ពាន់​នាក់ នៅ​ឃុំ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រធាន​បក្ស គឺ​លោក សម រង្ស៊ី តាម​វីដេអូ​ផ្សាយ​ផ្ទាល់​ផង​ដែរ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ការ​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។