ក្រោយ​ចប់​អាណត្តិ​លោក អូ​បា​ម៉ា បន្ត​រស់នៅ​វ៉ាស៊ីនតោន​រហូត​កូនស្រី​ពៅ​រៀន​ចប់​វិទ្យាល័យ​

ថ្ងៃ​ព្រហស្បតិ៍ ទី ៤ មីនា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ជាក់ថា ក្រោយ​លោក​ចប់​អាណត្តិ លោក​នឹង​បន្ត​រស់នៅ​ទីក្រុង វ៉ាស៊ីនតោន​ទៀត​។ តែ​លោក​បង្ហើប​ថា លោក​អាច​នឹង​ផ្លាស់ប្តូរ​លំនៅដ្ឋាន​ក្រោយពេល​កូនស្រី​ពៅ​របស់លោក រៀប​ចប់​វិទ្យាល័យ​។ នេះ​បើតាម​សារព័ត៌មាន​អាមេរិក Politico ។​

ដើម្បី​ឆ្នាំ ២០១៧ អណ​ត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចប់​ស្ថាពរ ហើយក៏​មានន័យថា លោក​និង​ក្រុមគ្រួសារ​នឹងត្រូវ​ចាក​ចេញពី​សេត​វិមាន​ដែរ​។  នា​ថ្ងៃទី ៤ មីនា ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ Milwaukee ថា លោក​នឹង​បន្ត​រស់នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្រោយពេល​លោក​ចាក​ចេញពី​តំណែង​។​

លោក​នៅ​បន្ត​រស់នៅ​ទីក្រុង វ៉ាស៊ីនតោន យ៉ាងហោចណាស់​រហូតដល់​ពេល​កូនស្រី​ពៅ​របស់លោក​រៀប​ចប់​វិទ្យាល័យ​សិន​។ « យើង​នឹង​រស់នៅ​ទីនេះ [​វ៉ាស៊ីនតោន​] ពីរ​ឆ្នាំ​ទៀត​។  ដូច្នេះ Sasha អាច​រៀន​ចប់​វិទ្យាល័យ​ព្រោះថា​ការផ្ទេរ​សិស្ស​ក្នុងពេល​រៀន​វិទ្យាល័យ​វា​ពិបាក​»​។

​តាមពិតទៅ​ព័ត៌មាន​នេះ​មិនមែនជា​រឿង​ថ្មី​ទេ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​ការអះអាង​ដោយផ្ទាល់​របស់លោក អូ​បា​ម៉ា ជុំវិញ​ការផ្លាស់ប្តូរ​លំនៅដ្ឋាន​ក្រោយ​ចប់​អាណត្តិ​តំណែង​។ កាល​មុនពេល​អ្នកសារព័ត៌មាន​សួរ​លោក លោក​ឆ្លើយតប​ថា លោក​មិនទាន់​គិតគូ​នៅឡើយ​ទេ​ថា តើ​គួរ​ចាក​ចេញពី​ទីក្រុង​វ៉ាស៊ីនតោន​ភ្លាមៗ​ឬ​អត់​នោះ​បន្ទាប់ពី​ចាក​ចេញពី​សេត​វិមាន​។
​យ៉ាងណាមិញ កន្លងមក​មាន​ពាក្យ​ចរចា​អា​រ៉ា​ម​ថា  លោក​អាច​នឹង​ផ្លាស់ប្តូរ​លំនៅ​ពី​ក្រុង​វ៉ា​ស៊ី​តោន​ទៅ​រស់នៅ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា គឺ​នៅ​ទីក្រុង Rancho Mirage សម្រាប់​ការចូលនិវត្តន៍​របស់​លោក  ។  ហើយ​ក៏មាន​ព័ត៌មាន​ក្នុងស្រុក​បង្ហើប​ថា  លោក អូ​បា​ម៉ា សម្រេចចិត្ត​ទិញ​ផ្ទះមួយ​កន្លែង​នៅក្នុង​តំបន់ Palm Spring នៃ​ទីក្រុង Rancho Mirage នេះដែរ ដោយសារ​វា​ជាទី​កន្លែង​ល្អ និង​សក្តិសម​សម្រាប់​លោក​ដែល​ចូលចិត្ត​លេង​កីឡា​វាយ​កូ​ល​ហ្គោល​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​