ប៉េអឹម​ផ្ទៃ​ប្រទេស អបអរ​ទិវា​អន្តរជាតិ​នារី ៨ មីនា​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ នេះ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រារព្ធ​ពិធី អបអរសាទរ​ខួប​លើក​ទី ១០៥ ទិវា​អន្តរជាតិ​នារី ៨ មីនា ក្រោម​ប្រធានបទ "​វិនិយោគ​លើ​សមភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​" ក្រោម​អធិបតីភាព លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​មានការ​ចូលរួម​ពី​សំណាក់ មេបញ្ជាការរង ស្នងការ នាយរង​សេនាធិការដ្ឋាន ចំណុះ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាច្រើនរូប​ទៀត​។

​លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា កងរាជអាវុធហត្ថ តែងតែ​ប្រារព្ធ​ពិធី​អបអរសាទរ​នេះ ជា​រៀងរាល់ឆ្នាំ ដែល​ចូលរួមចំណែក អបអរសាទរ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នារី នៅលើ​សកលលោក ក៏ដូចជា​នារី នៅ​ទូទាំងប្រទេស​កម្ពុជា  ក្នុងការ​ទាមទារ ឱ្យមាន​ការលើកកម្ពស់​សិទ្ធិ សេរីភាព របស់​ស្ត្រី និង​កុមារី​៕V/S

ប៉េអឹម​ផ្ទៃ​ប្រទេស អបអរ​ទិវា​អន្តរជាតិ​នារី ៨ មីនា​

ប៉េអឹម​ផ្ទៃ​ប្រទេស អបអរ​ទិវា​អន្តរជាតិ​នារី ៨ មីនា​