​ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​ផ្ទះ​អ្នកលក់​ប្រេង នៅ​ស្រុក​ស្រុក​ឱ​រ៉ា​ល់​

ភ្នំពេញ: ក្រុមចោរប្លន់​ប្រដាប់អាវុធ ប្រដាប់​ដោយ​កាំភ្លើង​វែង ខ្លី បានធ្វើ​សកម្មភាព ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ យកលុយ និង​គ្រឿងអលង្ការ កាលពី​វេលា​ម៉ោង​ជិត ៨ យប់ ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ ដែលមាន​ទីតាំង​ស្ថិត នៅ​ខាងលិច​រង្វង់​មូល​ផ្សារ​កន្ទួត ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ហើយ​ពាក់ព័ន្ធ​ករណីនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច ហាក់ដូចជា​បិទបាំង​ព័ត៌មាន​នេះ​។​

​សេចក្តីរាយការណ៍ ពី​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​
​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ជិត ៨​យប់ មាន​ក្រុមចោរប្លន់​៥​ទៅ​៦​នាក់ ប្រដាប់អាវុធ​អាការ ៣​ដើម កាត់​ស្វាយ និង​កាំភ្លើងខ្លី​១​ដើម បាន​ចូលធ្វើ​សកម្មភាព ភ្ជង់​ប្លន់​ផ្ទះ​លក់​ប្រេង ដែលមាន​ម្ចាស់​ឈ្មោះ ភួង ណុប ស្ថិតនៅ​ខាងលិច​រង្វង់​មូល ផ្សារ​កន្ទួត ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ នៅក្នុង​សកម្មភាព​ប្លន់​នេះ ក្រុមចោរ​បាន​ប្លន់ យកលុយ​ចំនួន​ប្រមាណ​ជា ១០ លាន​រៀល និង​ប្រាក់​ដុល្លារ​ចំនួន ៥០០​ដុល្លារ មាស​៥​ជី​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ក្រុមចោរប្លន់ បាន​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​
​    ​
​សូមជម្រាបថា ករណី​ប្លន់​ប្រដាប់អាវុធ បានកើត​ឡើងជា​បន្តបន្ទាប់ នៅក្នុង​ខេត្តកំពង់ស្ពឺ ហើយ​រហូតមក​ដល់ពេលនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច ខេត្តកំពង់ស្ពឺ នៅ​មិនទាន់បាន​បំបែកសំណុំរឿង បាន​នៅឡើយ​ទេ​។

​សូម​រម្លឹកថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ដកតំណែង ស្នងការ​នគរបាល​មួយចំនួន បើសិនជា​មិនអាច​តាម​ចាប់ខ្លួន ក្រុមចោរប្លន់​បាន និង​បាន​ឲ្យ​ស្នងការ​ខេត្ត​ទាំងនោះ បក​ស័ក្តិ​ខ្លួនឯង​ចេញទៅ បើ​រក​ចាប់​ចោរប្លន់​មិនបាន មិនចាំបាច់​សម្តេច​ដក​ទេ​៕V/S

​ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​ផ្ទះ​អ្នកលក់​ប្រេង នៅ​ស្រុក​ស្រុក​ឱ​រ៉ា​ល់​

​ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​ផ្ទះ​អ្នកលក់​ប្រេង នៅ​ស្រុក​ស្រុក​ឱ​រ៉ា​ល់​